|
វៀតណាមនិងបារាំងខំប្រឹងប្រែងនាំទំនាក់ទំនងទ្វេភាគីឲ្យសក្តិសមនឹងក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រ (vietnamplus.vn) |
Vovworld-ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដែលបានចុះហត្ថលេខានាខែកញ្ញាឆ្នាំ
២០១៣ជាជំហានជាក់ស្ដែងការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំវៀតណាម
និងបារាំងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅដំណាក់កាលថ្មីប្រសិទ្ធភាព
ជាងទៀតស៊ីជម្រៅថែមទៀតឆ្លើយតបបានសំណូមពរកាន់តែខ្ពស់ឡើងពីមួយថ្ងៃ
ទៅមួយថ្ងៃអំពីការអភិវឌ្ឍន៍និងកិច្ចការបរទេសនៃប្រទេសនិមួយៗ។ នេះជាខ្លឹមសារ
នៃបទឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅ
បារាំងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son ស្ដីពី
ទំនាក់ទំនងរវាងវៀតណាម-បារាំង។ ឯកអគ្គរដ្ឋទូតបានចាត់ទុកថា ប្រទេសទាំងពីរ
ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាយន្តការសន្ទនាដែលមាន
ស្រាប់ យកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចតាមរយៈការ
បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសតទាំងពីរទាក់ទងនឹង
ទីផ្សាររបស់គ្នា។ វាយតំលៃអំពីសហគមន៍ជនវៀតណាមនៅបារាំង ឯកអគ្គរដ្ឋទូត
Nguyen Ngoc Son បានឲ្យដឹងថា សហគមន៍ជនវៀតណាមនៅបារាំងជាសហគមន៍
មួយសម្របសម្រួលដ៏ស៊ីជម្រៅចូលក្នុងសហគមន៍ប្រទេសសាម៉ីនិងជាសហគមន៍
មានកម្រាស់ប្រពៃណីស្នេហាជាតិ។ជនវៀតណាមនៅបារាំងបានមានការរួមចំណែក
ដ៏ធំធេងចំពោះប្រទេសជាតិ៕