វៀតណាមនិងអ៊ុយរឺហ្គាយបង្កើនកិច្ចសហប្រតិបត្តិការ
|
វៀតណាមនិងអ៊ុយរឺហ្គាយបង្កើនកិច្ចសហប្រតិបត្តិការ |
(VOV)_នាថ្ងៃទី២៦ ឧសភា នៅទីក្រុង Montevideo ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអាហ្សង់ទីន និងជាអ៊ុយរឺហ្គាយ លោក Nguyen Dinh Thao បានអញ្ជើញចូលរួមពីធីជួបសន្ទនារវាងប្រធានាធិបតីអ៊ុយរឺហ្គាយ លោក Tabare Vazquez ជាមួយឯក
អគ្គរដ្ឋទូតនៃបណ្ដាប្រទេស ។ នៅទីនេះ ប្រធានាធិបតីអ៊ុយរឺហ្គាយ បានវាយតំលៃ
ខ្ពស់ចំពោះតួនាទីរបស់បណ្ដាឯកអគ្គរដ្ឋទូត ក្នុងការតភ្ជាប់ និងជំរុញទំនាក់ទំនងស
ហប្រតិបត្តិការលើច្រើនវិស័យរវាងអ៊ុយរឺហ្គាយ ជាមួយប្រទេសនានា។ លោកក៏បាន
សម្ដែងនូវគោលបំណងថា៖ បណ្ដាឯកអគ្គរដ្ឋទូតនឹងរួមវិភាគទានយ៉ាងសកម្មជាង
ទៀត ក្នុងការបង្កើនផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគជាមួយអ៊ុយរឺហ្គាយ ដើម្បីអនុវត្ត
គោលដៅប្រទេសនេះក្លាយទៅជាមជ្ឈមណ្ឌលផ្លាស់ប្តូរទំនិញក្នុងតំបន់។ រីឯ លោក
Nguyen Dinh Thao បានផ្ញើអំណរសាទរ របស់ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមចំពោះ
លោក Tabare Vazquez និងសន្យាថានឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បី
ពង្រឹងនិងពង្រីកទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នាថ្ងៃនេះដែរ ឯកអគ្គរដ្ឋទូត Nguyen Dinh Thao ក៏មានជំនួបធ្វើការជាមួយ
លោកស្រី Monica Xavie ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃព្រឹទ្ធសភាអ៊ុយ
រឺហ្គាយ និងជាប្រធានគណៈបក្សកាន់អំណាច់ រណសិរ្យទូលំទូលាយ (FA)៕