វៀតណាមនិងអូស្ត្រាលីពិគ្រោះយោបល់ជាន់ខ្ពស់ស្តីពីកិច្ចសហប្រត្តិការអភិវឌ្ឍន៍
|
វៀតណាមនិងអូស្ត្រាលីពិគ្រោះយោបល់ជាន់ខ្ពស់ស្តីពីកិច្ចសហប្រត្តិការអភិវឌ្ឍន៍ |
(VOVworld)-នាថ្ងៃទី៣១មិនា នៅរដ្ឋធានី Canberra បានប្រព្រឹត្តទៅសន្និសីទ
ពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីរវាងអូស្ត្រាលីនិងវៀតណាមស្តីពីកិច្ចសហប្រតិបត្តិ
ការអភិវឌ្ឍន៍។ នៅក្នុងសន្និសីទនេះភាគីទាំងពីរបានពិភាក្សាលើវិធានការសំដៅ
លើកកំពស់កម្រិតនៃកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍អូស្ត្រាលី-វៀតណាមឡើងទៅ
ជាទំនាក់ទំនងដៃគូសេដ្ឋកិច្ច។ ពោលគឺ ភាគីទាំងពីរនឹងបើកទូលាយវិស័យសហប្រតិ
បត្តិការ ឈរលើគោលការណ៍មួយចំនួនដូចជាការសន្យាតាមដានផលប្រយោជន៍រួម
អំពីសេដ្ឋកិច្ចដែលបានដាក់ចេញក្នុងផែនការសកម្មភាពអូស្ត្រាលី-វៀតណាមដំ
ណាក់កាល២០១៦-២០១៩ ជម្រុញឱកាសធ្វើអាជីវកម្មនិងទាក់ទង់ផ្ទាល់ជាមួយ
ទីផ្សារ និងជម្រុញកំណើននិរន្តរភាពជិតស្និទជាមួយបរិស្ថាន។ភាគីទាំងពីក៏បាន
ពិនិត្យការលើកកំពស់សន្និសីទពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
ថ្នាក់អនុរដ្ឋមន្ត្រីបច្ចុប្បន្នឲ្យឡើងទៅថ្នាក់រដ្ឋមន្ត្រីនាសន្និសីទខាងមុខ ដែលគ្រោងនឹង
ប្រព្រឹត្តទៅនៅទីក្រុងហាណូយនាឆ្នាំ២០១៩ខាងមុខ៕