វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ UNDP និង UNFPA
|
កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លា ដែល UNFPA លៃទុកសំរាប់ប្រទេសនិង ប្រជាជនវៀតណាមក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ |
(VOV)_នាថ្ងៃទី៧និងទី៨ ខែកញ្ញា គណៈប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រី
ក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានអញ្ជើញចូលរួមកិច្ចប្រជុំ
របស់ក្រុមប្រឹក្សាប្រតិបត្តិ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និង
គណៈកម្មាធិការចំនួនប្រជាជន អង្គការសហប្រជាជាតិ (UNFPA) នៅអាមេរិក។ ក្នុង
កិច្ចប្រជុំ របស់ UNDP នាថ្ងៃទី៨ កញ្ញា រដ្ឋមន្ត្រី លោក Nguyen Chi Dung បានមានបទ
ថ្លែងមតិ អះអាងនូវទស្សនះចំពោះសំណុំឯកសារកម្មវិធីជាតិ សហប្រតិបត្តិការ រវាង
វៀតណាមនិង UNDP ដំណាក់កាល ២០១៧-២០២១។តាមរដ្ឋមន្ត្រីថា៖កម្មវិធីនេះត្រូវ
បានកសាងឡើងដោយផ្អែកទៅលើការឯកភាពខ្ពស់រវាងរដ្ឋាភិបាលវៀតណាម និង
UNDP ដែលក្នុងនោះមានការរួមផ្សុំគោលដៅ ភារកិច្ច និងដំណោះស្រាយអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមកិច្ច នានា។
មុននោះ ក្នុងកិច្ចប្រជុំរបស់ UNFPA នាថ្ងៃទី៧ កញ្ញា រដ្ឋមន្ត្រី លោក Nguyen
Chi Dung ក៏បានលើកច្បាស់នូវកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លា
ដែល UNFPA លៃទុកសំរាប់ប្រទេសនិង ប្រជាជនវៀតណាមក្នុងរយៈពេល៤០ឆ្នាំកន្លង
ទៅ និងលទ្ធផលលេចធ្លោបំផុតគឺ UNFPA បានរួមដំណើរជាមួយរដ្ឋាភិបាល សម្រេច
គោលដៅជាតិអំពីចំនួនប្រជាជន៕