វៀតណាមមានគេហទំព័រស្រាវជ្រាវប្រាក់បៀវត្តរ៍និងការគ្រប់គ្រងបុគ្គលិកជាលើកដំបូង
|
វៀតណាមមានគេហទំព័រស្រាវជ្រាវប្រាក់បៀវត្តរ៍និងការគ្រប់គ្រងបុគ្គលិកជាលើកដំបូង |
(VOV)_ក្រុមហ៊ុនពិគ្រោះយោបល់ វិនិយោគ និងគ្រប់គ្រងសហគ្រាស
( Macconsult) ទើបនឹងបានបង្ហាញមុខ ប្រព័ន្ធគេហទំព័រ ជ្រើសរើស ស្រាវជ្រាវ
ប្រាក់បៀវត្តរ៍ និងដំណោះស្រាយគ្រប់គ្រងបុគ្គលិកលើគ្រប់ជ្រុងជ្រោយ ( Job
Cloud & HMR Cloud) នៅអាស័យដ្ឋាន៖ http:// jopbcloud.vn។ នេះគឺជាលើក
ដំបូងនៅវៀតណាម ការស្រាវជ្រាវប្រាក់បៀវត្តរ៍ ត្រូវបានអនុវត្ត Online បន្ត
បន្ទាប់ និងផ្គត់ផ្គង់គ្រប់ទិន្នន័យស្រាវជ្រាវជាក់ស្ដែង ស្មោះត្រង់ គួរអោយទុក
ចិត្ត អំពីការជ្រើសរើស ប្រាក់បៀវត្តរ៍សំរាប់សហគ្រាស និងពលករ។ លោក Le
Anh Cuong ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនពិគ្រោះយោបល់ macconsult បានអោយ
ដឹងថា៖វៀតណាមចូលរួមគ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងសហគមន៍
អាស៊ាន បានជាការជ្រើសរើស ពលករមានគុណភាព និងថ្វីដៃខ្ពស់នឹងកាន់តែ
លំបាក់ជាងៗ។ ការចេញផ្សាយគេហទំព័រនេះ គឺជួយឧបត្ថម្ភសហគ្រាសអាច
ស្រាវជ្រាវអំពីទីផ្សារពលករផងដែរ៕