វៀតណាមវាយតម្លៃខ្ពស់ចំពោះវិធានការកសាងទំនុកចិត្ត និងតម្លាភាពក្នុងការដោះ ស្រាយបញ្ហាសន្តិសុខនិងការរំសាយសព្វាវុធ

(VOVWORLD) - លោកឯកអគ្គរដ្ឋទូតបានអះអាងជាថ្មីនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំងនឹងការរីកសាយភាយ និងការរំសាយ សព្វាវុធគ្រប់ជ្រុងជ្រោយនិងពេញលេញ ជាពិសេសអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យ លោក។ 
កាលពីថ្ងៃទី ៦ តុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរ ជាតិនៃមហាសន្និបាតអង្គការសហប្រជាជាតិ (គណៈកម្មាធិការទី១) បានធ្វើការ ពិភាក្សាលើបញ្ហាដែលកំពុងលេចឡើងនាពេលបច្ចុប្បន្នទាក់ទងនឹងសន្តិភាព សន្តិសុខអន្តរជាតិ និងការរំសាយសព្វាវុធ ដោយមានការចូលរួមពីប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ និងតំណាងអង្គការអន្តរជាតិ និងតំបន់ជាច្រើន។
វៀតណាមវាយតម្លៃខ្ពស់ចំពោះវិធានការកសាងទំនុកចិត្ត និងតម្លាភាពក្នុងការដោះ ស្រាយបញ្ហាសន្តិសុខនិងការរំសាយសព្វាវុធ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងសុន្ទរកថានៅកិច្ចប្រជុំពិភាក្សា។ (រូបថត៖ VOV)
ចែករំលែកទស្សនៈជាមួយបណ្តាប្រទេស លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមាន ប្រសាសន៍ថា វិស័យរំសាយសព្វាវុធបច្ចុប្បន្នមិនទាន់សម្រេចបាននូវវឌ្ឍនភាពជាក់ ស្ដែងដូចការរំពឹងទុកនោះទេ។ ដូច្នេះ សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើនកិច្ចខិតខំ ប្រឹងប្រែងដើម្បីជំរុញការរំសាយសព្វាវុធគ្រប់ជ្រុងជ្រោយនិងពេញលេញ ក្នុងនោះ អាទិភាពខ្ពស់បំផុតគឺការរំសាយ និងប្រឆាំងការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ លោកឯកអគ្គរដ្ឋទូតបានអះអាងជាថ្មីនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំងនឹងការរីកសាយភាយ និងការរំសាយ សព្វាវុធគ្រប់ជ្រុងជ្រោយនិងពេញលេញ ជាពិសេសអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យ លោក។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យប្រទេសដែលនៅសេសសល់ ឆាប់ចុះ ហត្ថលេខា និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ ជ្រុងជ្រោយ (CTBT) ដើម្បីចូលជាធរមានក្នុងពេលឆាប់ៗនេះ។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានបន្តអះអាងនូវការ សន្យារបស់វៀតណាមក្នុងការរួមចំណែកយ៉ាងសកម្មទៅក្នុងការងាររបស់គណៈកម្មា ធិការទី១ ដើម្បីជំរុញសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ