វៀតណាម – “តារាកមពុងរះ” របស់តំបន់អាស៊ី

(VOVWORLD) - ក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងញូវដេលី ប្រទេសឥណ្ឌា សាស្ត្រាចារ្យ Reena Marwah ដែលធ្វើការនៅសាកលវិទ្យាល័យដេលី និងជាអគ្គលេខាធិការនៃសមាគមអ្នកប្រាជ្ញអាស៊ី បានសង្កត់ធ្ងន់ថា វៀតណាមកំពុងលេចចេញជាចំណុចភ្លឺនៃកំណើន មិនត្រឹមតែនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់អាស៊ីទៀតផង។
វៀតណាម – “តារាកមពុងរះ” របស់តំបន់អាស៊ី - ảnh 1សាស្ត្រាចារ្យ Reena Marwah ឆ្លើយបទសម្ភាសន៍។ រូបថត៖ Quang Trung - TTXVN/ឥណ្ឌា។

ដោយមានគោលដៅសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបប្រហែល ៨% នៅឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមកំពុងបង្ហាញពីគន្លងកំណើនគួរឱ្យចាប់អារម្មណ៍។

ក្នុងដំណាក់កាល ២០២៦-២០៣០ វៀតណាមដាក់ចេញគោលដៅសម្រាប់កំណើនពីរខ្ទង់។ គុណសម្បត្តិដ៏ធំបំផុតរបស់វៀតណាម ស្ថិតនៅក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ និងលេចចេញជាគោលដៅសុវត្ថិភាព ជាមួយនឹងអត្រាគ្មានការងារធ្វើទាប និងតម្រូវការកើនឡើងសម្រាប់កម្លាំងពលកម្មជំនាញ។ វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ដោយសារស្ថិរភាពនយោបាយយូរអង្វែង និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ចំពោះកំណែទម្រង់។ កិត្យានុភាពរបស់រដ្ឋាភិបាលវៀតណាមត្រូវបានពង្រឹងដោយវិន័យសារពើពន្ធដ៏តឹងរ៉ឹង កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងអំពើពុករលួយ និងចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងដែលមានគោលបំណងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

យោងតាមសាស្ត្រាចារ្យ Reena Marwah វៀតណាមមានមូលដ្ឋានរឹងមាំដើម្បីសម្រេចគោលដៅដែលរដ្ឋសភាដាក់ចេញ ខណៈពេលដែលបញ្ជាក់ពីជំហរកាន់តែមានសារៈសំខាន់របស់ខ្លួននៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ