វេទិកាស្ដីអំពីការអភិវឌ្ឍន៍និរន្តរភាពអាស៊ីខាងកើតបើកចេញនូវឱកាស សហប្រតិបត្តិការថ្មីសម្រាប់វៀតណាម និងកូរ
|
វេទិកាស្ដីអំពីការអភិវឌ្ឍន៍និរន្តរភាពអាស៊ីខាងកើតបើកចេញនូវឱកាស សហប្រតិបត្តិការថ្មីសម្រាប់វៀតណាម និងកូរ៉េខាងត្បូង (រូបថត៖ TTXVN) |
(VOV)_នារសៀលថ្ងៃទី ២៤ មិនា នៅហាណូយវិទ្យាស្ថានយុទ្ធសាស្ត្រអភិវឌ្ឍន៍
ចំណុះក្រសួងផែនការនិងវិនិយោគវៀតណាមបានសហការជាមួយវេទិកា Oh-rae
របស់កូរ៉េខាងត្បូង(វេទិកាបច្ចុប្បន្ននិងអនាគត) បានប្រារព្ធឡើងវេទិកាកំណែទម្រង់
ជាតិនិងអភិវឌ្ឍន៍និរន្តរភាពអាស៊ីខាងកើត ។វេទិកានេះជាឱកាសចំពោះអ្នកជំនាញ
ការកូរ៉េខាងត្បូងក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ។
អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម
លោក Dang Huy Dong បានអះអាងថា វេទិកានឹងបើកចេញនូវឱកាសសហប្រតិបត្តិ
ការដ៏ជិតស្និទរវាងវៀតណាមនិងកូរ៉េខាងត្បូង និងចូលរួមចំណែកបង្កើនការតភ្ជាប់
រវាងអ្នកប្រាជ្ញ អ្នកតាក់តែងគោលនយោបាយ និងអង្គភាពអាជីវកម្មនៃប្រទេសទាំង
ពីរផងដែរ ៕