វិស័យកសិកម្មទំនងជាសម្រេចបានគោលដៅនាំចេញ ៧០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

(VOVWORLD) - "ការនាំចេញផលិតផលកសិកម្ម ព្រៃឈើ និងនេសាទ លើសពីកំណត់ត្រា  បង្កើតសន្ទុះកំណើនខ្លាំងនៅចុងឆ្នាំ ឆ្ពោះទៅរកគោល ដៅ ៧០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ"។ នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាន លោក ភួង ឌឹក ទៀន នៅក្នុងសន្និសីទសារព័ត៌មានប្រចាំ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងហាណូយ។

វិស័យកសិកម្មទំនងជាសម្រេចបានគោលដៅនាំចេញ ៧០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ  - ảnh 1សន្និសីទសារព័ត៌មានប្រចាំខែធ្នូ (រូបថត៖ VOV៌

យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម និងបរិស្ថាន ក្នុងរយៈពេល ១១ ខែនៃឆ្នាំនេះ ចំណូលនាំចេញផលិតផលកសិកម្ម ព្រៃឈើ និងនេសាទសរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៦៤,០១ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះ មិនត្រឹមតែបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំងនៃសកម្មភាពពាណិជ្ជកម្មកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើសពីកំណត់ត្រា ៦២,៤ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២៤ ទាំងមូលផងដែរ។ អតិរេកពាណិជ្ជកម្មក្នុងរយៈពេល ១១ ខែបានឈានដល់ ១៩,៥៥ ពាន់លានដុល្លារអាមេរិក។ ផលិតផលកសិកម្មប្រពៃណីដូចជាអង្ករ កាហ្វេ គ្រាប់ស្វាយចន្ទី បន្លែ និងផ្លែឈើ បន្តបញ្ជាក់ពីទីតាំងរបស់ខ្លួននៅក្នុងទីផ្សារសំខាន់ៗជាច្រើន។

វិស័យកសិកម្មទំនងជាសម្រេចបានគោលដៅនាំចេញ ៧០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ  - ảnh 2អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក ភួង ឌឹក ទៀន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ VOV)

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក ភួង ឌឹក ទៀន  បានឲ្យដឹងថា៖ “ទីផ្សារនាំចេញ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក និងចិន បានបង្ហាញពីការផ្លាស់ប្តូរវិជ្ជមាន។ លើសពីនេះ ទីផ្សារសហភាពអឺរ៉ុបក៏បានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងផងដែរ។ ប្រសិនបើខែធ្នូរក្សាសន្ទុះកំណើនប្រហែល ៦ ពាន់លានដុល្លារ វៀតណាមនឹងសម្រេចបានគោលដៅនាំចេញនៃឆ្នាំនេះចំនួន ៦៥ ទៅ ៧០ ពាន់លានដុល្លារ មុនកាលកំណត់”។

ដើម្បីរក្សាសន្ទុះកំណើន អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនបានណែនាំឱ្យបន្តពង្រីកតំបន់វត្ថុធាតុដើមស្តង់ដារតាមស្តង់ដារអន្តរជាតិ។ ជៀសវាងការពឹងផ្អែកលើក្រុមទីផ្សារមួយចំនួន; បង្កើនការព្យាករណ៍ទីផ្សារ និងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលក្នុងផលិតកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ