លោកអគ្គលេខាបក្សតម្រូវឱ្យអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៧ យ៉ាងប្ដូរផ្ដាច់និងមានប្រសិទ្ធភាពជាងមុន

(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្សនៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំ ២០២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ 
លោកអគ្គលេខាបក្សតម្រូវឱ្យអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៧ យ៉ាងប្ដូរផ្ដាច់និងមានប្រសិទ្ធភាពជាងមុន - ảnh 1លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំ ២០២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ (រូបថត៖ Van Hieu/VOV)

អញ្ជើញចូលរួមកិច្ចប្រជុំនេះក៏មានវត្តមានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន និងសមាជិកអចិន្រ្តៃយ៍គណៈលេខាលោក ត្រិន កឹមទូ ផងដែរ។

ធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកអគ្គលេខាបក្សបានស្នើថា ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ត្រូវតែអនុវត្តន៍ឲ្យបានប្ដូរផ្ដាច់ រឹងមាំ មានរបៀបរៀបរយ និងមានប្រសិទ្ធភាពជាងមុន។

លោកអគ្គលេខាបក្សតម្រូវឱ្យអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៧ យ៉ាងប្ដូរផ្ដាច់និងមានប្រសិទ្ធភាពជាងមុន - ảnh 2លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ Van Hieu/VOV)

ដោយបញ្ជាក់យ៉ាងច្បាស់អំពីភារកិច្ចចំនួន៧ដែលបណ្ដាក្រសួង វិស័យ មូលដ្ឋាន និងប្រព័ន្ធនយោបាយទាំងមូលត្រូវអនុវត្តន៍ក្នុងរយៈពេលខាងមុខ លោកអគ្គលេខាបក្ស តូ ឡឹម បានតម្រូវឱ្យមានការអនុវត្តជាបន្ទាន់និងស៊ីសង្វាក់គ្នា៖

“ក្រសួង វិស័យ និងមូលដ្ឋាននានា ត្រូវផ្តោតលើការដឹកនាំការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលនៅក្នុងផ្នែក វិស័យ និងសហគ្រាសនីមួយៗ។ ពិនិត្យ និងវាយតម្លៃបច្ចេកវិទ្យាដែលកំពុងប្រើប្រាស់ក្នុងផលិតកម្ម ដើម្បីចាត់វិធានការធ្វើឱ្យប្រសើរឡើង ផ្លាស់ប្តូរបច្ចេកវិទ្យា បង្កើតផលិតភាពការងារកាន់តែខ្ពស់ មានប្រសិទ្ធភាពជាងមុន ដើម្បីរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបានកំណើនសេដ្ឋកិច្ច ២ ខ្ទង់របស់ប្រទេសជាតិ។ ស្នើឲ្យគណៈកម្មាធិការបក្សរដ្ឋសភា គណៈកម្មាធិការបក្សរដ្ឋាភិបាល គណៈកម្មាធិការបក្សក្រសួងយុត្តិធម៌ និងស្ថាប័នផ្សេងៗទៀត ធ្វើការពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញបន្ថែមលើទិសដៅនីតិបញ្ញត្តិសម្រាប់រដ្ឋសភានីតិកាលទី ១៦ ក៏ដូចជាយុទ្ធសាស្ត្រកសាង និងសុក្រិតច្បាប់ ក្នុងរយៈពេលខាងមុខផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ