សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅកម្ពុជា
|
ប្រធានរដ្ឋវៀតណាមចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះ
បរមនាថ នរោត្តម សីហមុនី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា
រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមានដំណើរបំពេញទស្សនកិច្ចជាផ្លូវ
ការនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦មិថុនា។ នាព្រឹកថ្ងៃទី១៥មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា៖វៀតណាម
យកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ
មិត្តភាពប្រពៃណីជាមួយកម្ពុជា ហើយមានគោលបំណងបន្តរួមជាមួយកម្ពុជា
ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង
ពីរតាមទិសស្លោក ៖ អ្នកជិតខាងភូមិផងរបងជាមួយគ្នាល្អ មិត្តភាពប្រពៃណី កិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពនិងយូរអង្វែង ដើម្បីផលប្រយោជន៍សំរាប់
ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអ
ភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោក៕