ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជាច្រើនរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី២០១៦
|
ភារៈធារីវៀតណាមប្រចាំនៅចិន លោក Vu Tien Dung |
(VOV)_ ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី នាថ្ងៃ៣៩មករា ស្ថានទូត
វៀតណាមប្រចាំនៅចិន ជប៉ុន ឥណ្ឌា និងបែល្ស៊ីក បានរៀបចំកម្មវិធីទទួលបុណ្យ
ចូលឆ្នាំថ្មី សហគមន៍-ទទួលនិទាឃរដូវ ឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ ភារៈធារី
វៀតណាមប្រចាំនៅចិន លោក Vu Tien Dung បានជូនដំណឹងអំពីសមិទ្ធិផលសេដ្ឋ
កិច្ច សង្គមកិច្ចរបស់វៀតណាម ក្នុងឆ្នាំកន្លងទៅ សមិទ្ធិផល របស់វៀតណាមក្នុងវិ
ស័យកិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិ។ ស្ដីអំពីទំនាក់ទំនងវៀត
ណាមនិងចិន ភារះធារី លោក Vu Tien Dung បានអះអាងថា៖ទំនាក់ទំនងរវាងប្រ
ទេសទាំងពីរបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ៖
“ក្នុងឆ្នាំកន្លងទៅ សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់
រវាងប្រទេសទាំងពីរត្រូវបានប្រព្រឹត្តទៅជាប្រចាំ។ សកម្មភាពផ្លាស់ប្តូរ កិច្ចសហ
ប្រតិបត្តិការរវាងស្ថាប័នគ្រប់ជាន់ថ្នាក់ និងតំបន់នានានៃប្រទេសទាំងពីរត្រូវបាន
អនុវត្តទូលំទូលាយ និងស៊ីជំរៅ។ រួមជាមួយទំនាក់ទំនងនយោបាយ កិច្ចការបរ
ទេស ការពារជាតិ សន្តិសុខ ក៏ត្រូវបានបង្កើនជានិច្ច ទំនាក់ទំនងសេដ្ឋកិច្ច ពាណិ
ជ្ជកម្មអភិវឌ្ឍន៍ស្ថិរភាព តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបានជិត៩៦ពាន់
លានដុល្លារអាមេរិក កើន១៤,៦% បើប្រៀបនឹងឆ្នាំ ២០១៤៕”