ស្ថានភាពនយោបាយនៅអាហ្វិ្រកកណ្ដាល

(VOVworld) – នាថ្ងៃទី ៣ មេសា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាហ្វ្រិកបានប្រកាស
មិនទទួលស្គាល់ លោក Michel Djotodia ដែលបានចាត់ទុកខ្លួនឯងជាប្រធានាធិបតី
នៃសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។ ថ្លែងមតិក្នុងកិច្ចប្រជុំវិសមញ្ញនៃសហគមន៍
សេដ្ឋកិច្ចបណ្ដាប្រទសអាហ្វ្រិកកណ្ដាល (ECCAS) ដែលបានរៀបចំ ឡើងនៅសា
ធារណៈរដ្ឋ Chad ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Idriss Deby បានឲ្យដឹងថា៖ ប្រធានាធិបតីរបស់សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលត្រូវមានការរៀបចំបោះឆ្នោត
ចំហរ។ ដូច្នេះ តួនារីដឹកនាំរបស់អ្នកដឹកនាំកំលាំងប៉ះបោ​ Seleca  លោក Michel Djotodia មិនបានទទួលស្គាល់ឡើយ។ តាមប្រធានាធិបតី Chad សាធារណៈរដ្ឋអាហ្វ្រិក
កណ្ដាលត្រូវបង្កើតស្ថាប័ន្ធ នីតិបញ្ញត្តិមួយទទួលបន្ទុកភារកិច្ចរបស់រដ្ឋសភានិងក្រុម
ប្រឹក្សារៀបចំការបោះឆ្នោតប្រធានាធិបតីជាបណ្តោះអាសន្ន ។ នាថ្ងៃទី ៤ មេសា
ECCAS សម័្ពន្ធទ្វីអាហ្វ្រិក (AU) និងសហភាពអឺរ៉ុប (EU) បានបញ្ជូនក្រុមពេសកម្ម
ទៅកាន់សាធារណៈរដ្ឋអាហ្វិ្រកកណ្ដាល ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ