|
Image: Internet |
VOV- ថ្ងៃទី២២សីហា ការពើបប្រយុទ្ធគ្នាយ៉ាងសាហាវអស្ចារ្យរវាងកងទ័ពរដ្ឋាភិបាលនឹងកំលាំងប្រឆាំងស៊ីរី បានកើតមាននៅភាគខាងត្បូងរដ្ឋធានី Damascusធ្វើឲ្យមនុស្ស
ចំនួន៣៧នាក់ត្រូវស្លាប់។បណ្តាញផ្សព្វផ្សាយរបស់រដ្ឋស៊ីរី(SANA) បានផ្សាយថា៖ក្នុង
ការពើបប្រយុទ្ធគ្នានេះកងទ័ពរដ្ឋាភិបាលបានរឹបអូសអាវុធជាច្រើននឹងរកឃើញនូវ
មូលដ្ឋានផលិតគ្រាប់បែក១កន្លែង។ព័ត៍មានក៏ឲ្យដឹងដែរថា៖កងទ័ពស៊ីរីដោយមានការ
គាំទ្ររបស់រថតង់នឹងឧទ្ធម្ភាគចក្របានរុញថយក្រោយកំលាំងប្រឆាំងចេញពីតំបន់ភាគ
ខាងត្បូងរដ្ឋធានី។ក្នុងពេលនោះការប្រយុទ្ធគ្នានៅតែប្រព្រិត្តទៅយ៉ាងកាចសាហាវនៅ
ចំណុចក្តៅ Aleppo នឹងDaraa។កំលាំងប្រឆាំងប្រកាសថា៖បានដណ្តើមយកសិទ្ធត្រួត
ពិនិត្យការិយាល័យចារកម្ម ១ កន្លែងនឹងប៉ុស្តិ៍ត្រួតពិនិត្យ១នៅទីរួមស្រុក Albu Kamal ជាប់
ព្រំដែនអ៊ីរ៉ាក់។ក៏ប៉ន្តែក្នុងការពិតជាក់ស្តែងកងទ័ពរដ្ឋាភិបាលនៅតែត្រួតត្រាភាគច្រើនទី
រួមស្រុកនេះ៕