សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េលុបចោលកិច្ចព្រមព្រៀងជាមួយអាមេរិក
|
សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ លុបចោល កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយអាមេរិក នាចុងខែកុម្ភះកន្លងទៅ |
តាមទីភ្នាក់ងារសារព័ត៍មាន មជ្ឈឹម របស់ សាធារណះរដ្ឋ ប្រជាធិបតេយ្យប្រ
ជាមា នឹតកូរ៉េ (KCNA) ថា៖ នាថ្ងៃទី 17 មេសា ក្រសួងការបរទេស របស់ប្រទេសនេះ បានអោយដឹងថា៖ នាបច្ចុប្បន្នសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ មិន ចាប់បង្ខំ ត្រូវអនុវត្ត កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយអាមេរិក នាចុង ខែកុម្ភះកន្លងទៅទេ និង សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ នឹងបន្តកម្មវិធីបាញ់បង្ហោះផ្កាយរណប របស់ខ្លួន។ តាមកិច្ចព្រមព្រៀង ដែលទទួលបានជាមួយអាមេរិក នាថ្ងៃទី 29 កុម្ភះ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ នឹងបញ្ឈប់សកម្មភាពចំរាញ់សារធាតុ Urani ក៏ដូចជា បណ្ដាសកម្មភាពធ្វើពិសោធនុយគ្លេអ៊ែរ និងបាញ់បង្ហោះផ្កាយរណប់ និងអនុញ្ញាត្តិអោយ អ្នកសង្កេតការណ៏ ទី
ភ្នាក់ងារនៃអង្គការថាមពលបរមាណូរអន្តរជាតិ (IAEA) ត្រឡប់មកទីក្រុង ព្យុងយ៉ាង
វិញ ប្តូរទៅវិញ អាមេរិក នឹងផ្គត់ផ្គង់ស្បៀងអាហារចំនួន 240,000 តោន អោយសាធា រណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ។ សេចក្ដីប្រកាសនេះ របស់ក្រសួងការបរ
ទេស សាធារណះរដ្ឋប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ បានចាត់ទុកថា៖អាមេរិកបាន
រំលោភលើកិច្ចព្រមព្រៀងនេះ ដោយ បណ្ដាសកម្មភាពប្រឈមមុខនឹង សាធារណះ
រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ ។
ក្នុងកាយវិការទាក់ទិនផ្សេងៗទៀត នាថ្ងៃទី 17មេសា អ្នកនាំពាក្ស ក្រសួងការ
បរទេសអាមេរិក Mark Toner បានអោយដឹងថា៖ ទីក្រុងព្យុងយ៉ាង នឹងត្រូវប្រ ឈម មុខនឹងរាល់បទដាក់ទណ្ឌកម្មថ្មី របស់ក្រុមប្រឹក្សារ អង្គការសហប្រជាជាតិ ប្រសិន បើ ប្រទេសនេះ សាកពិសោធនុយគ្លេអ៊ែរ លើកទី 3៕