សន្និសីទរដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េខាងត្បូង

(VOVworld) - នារសៀលថ្ងៃទី២៤ កក្កដា នៅខាងក្រៅសន្និសីរដ្ឋមន្រ្តីការបរ
ទេសអាស៊ានលើកទី៤៩ (AMM ៤៩) នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ សន្និសីទ
រដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េខាងត្បូងលើកទី៦ ត្រូវបានរៀបចំឡើងក្រោមសហ
អធិបតីភាពរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខន និងរដ្ឋមន្រ្តីការបរ
ទេសកូរ៉េខាងត្បូងលោក Yun Byung-se។គណៈប្រតិភូវៀតណាមចូលរួម សន្និសីទ
ដឹកនាំដោយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Phạm Bình Minh។ 
សន្និសីទរដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េខាងត្បូង - ảnh 1
បណ្ដារដ្ឋមន្រ្តីចូលរួមសន្និសីទរដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េខាងត្បូង (រូបថត៖VOV)

នៅសន្និសីទ បណ្ដារដ្ឋមន្រ្តីបានសំដែងក្ដីសង្ឃឹមថា មូលនិធិសហប្រតិបតិ្តការ
មេគង្គ-កូរ៉េខាងត្បូងនឹងបន្តពង្រីកនូវតួនាទី ដោយជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់
គំរោងការណ៍រយៈពេលមធ្យមនិងអង្វែង រួមចំណែកអនុវត្តន៍ផែនការរួមស្ដីអំពីការ
តភ្ជាប់អាស៊ាន។សន្និសីទបានអនុម័តលើសេចក្ដីថ្លែងការណ៍រួមនិងគំរោងការណ៍
ចំនួន៧ ដែលត្រូវបានវិនិយោគដោយមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េខាង
ត្បូង។
ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសលោក
 Pham Binh Minh បានលើកទឹកចិត្តការចូលរួមរបស់ផ្នែកឯកជនក្នុងកិច្ចសហប្រតិ
បត្តិការមេគង្គ-កូរ៉េខាងត្បូង ពិសេសគឺជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យ
កំណើន បៃតង គ្រប់គ្រងនិងអភិវឌ្ឍន៍និរន្តរភាពនូវប្រភពទឹក និងការទប់ទល់
ទៅនឹងបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ