សន្និសីទ SOM វេទិកាតំបន់អាស៊ាន

(VOVworld)-ក្នុងក្របខ័ណ្ឌនៃបណ្តាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់​(SOM) សមាគមប្រជា
ជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន)និងសន្និសីទទាក់ទិននានាដែលប្រព្រឹត្តទៅនៅទី
ក្រុងបុរាណ Luang Prabang ប្រទេសឡាវនោះ នាថ្ងៃទី៨ឧសភាបានបន្តប្រព្រឹត្ត
ទៅសន្និសីទ SOM វេទិកា តំបន់អាស៊ាន (ARF) ដោយមានការចូលរួមរបស់
ប្រទេសចំនួន២៧ដែលក្នុងនោះមានប្រ ទេសអាស៊ានទាំង១០និងដៃគូធំៗមួយ
ចំនួនដូចជាអាមេរិក រុស្ស៊ី ជប៉ុន ចិននិងសហភាព អឺរ៉ុប (EU)។ អនុរដ្ឋមន្ត្រីក្រសួង
ការបរទេសវៀតណាម និងជាប្រធាន SOM វៀតណាមលោក Le Hoai Trung បាន
ដឹកនាំគណៈប្រតិភូវៀតណាមចចូលរួមនៅកិច្ចប្រជុំនេះ។

សន្និសីទ SOM វេទិកាតំបន់អាស៊ាន - ảnh 1
ទិដ្ឋភាពនៃសន្នុិសីទ SOM វេទិកាតំបន់អាស៊ាន

       សន្និសីទ SOM ARF លើកនេះបានប្រមូលផ្តុំវាយតម្លៃនូវការអនុវត្តរាល់សកម្ម
ភាព សហប្រតិបត្តិការក្នុងអាណត្តិ ២០១៥-២០១៦ និងពិភាគ្សាអំពីវិធានការកំណត់
ទិសដៅអនា គត់សម្រាប់ ARF ព្រមទាំងពិភាគ្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែល
មានការយកចិត្តទុក ដាក់ដូចគ្នា។ អង្គប្រជុំបានពិភាគ្សាលើការងារត្រៀមរៀបចំ
ឲ្យសន្និសីទរដ្ឋមន្ត្រីការបរទេស ARF លើកទី២៣ដែលនឹងប្រព្រឹត្តទៅនៅប្រទេស
ឡាវនាចុងខែកក្កដាឆ្នាំ២០១៦។ អង្គប្រជុំក៏ បានពិភាគ្សាលើពង្រៀងសេចក្តីថ្លែង
ការណ៍ ARF ដែលក្នុងនោះមានពង្រៀងសេចក្តីថ្លែងការ ដោយវៀតណាមស្នើរឡើង ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័នប្រតិបត្តិ ច្បាប់លើសមុទ្រ
ក្នុងក្របខ័ណ្ឌ ARF។ សេចក្តីព្រាងនេះរបស់វៀតណាមទទួលបានមតិសកម្ម ជា
ច្រើនពីភាគីនានា ក្នុងនោះ EU និងអូស្ត្រាលីឯកភាពជាអ្នកគាំពារ។

       ស្តីពីបញ្ហាសមុទ្រខាងកើត ប្រទេសជាច្រើនបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់
នៃការ ធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ អាកាសចរណ៍
រួមទាំងដោះស្រាយដោយសន្តិវិធីរាល់ជំលោះនៅសមុទ្រខាងកើតដោយឈរលើ
មូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២
(UNCLOS ១៩៨២) អនុវត្តន៍គ្រប់គ្រាន់និង ប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែង
ការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ​ខាងកើត (DOC) និងឈានទៅ
សម្រេចក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC) យ៉ាងឆាប់បំផុតនាពេលខាង
មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ