សប្តាហ៍ធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ ផ្ដោតសំខាន់លើការងារកម្មាភិបាលរដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល

(VOVWORLD) - ក្នុងសប្តាហ៍ធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី ១១ - សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមេសា សមាជិកសភាបានផោតសំខាន់លើការសម្រេចការងារកម្មាភិបាលរបស់រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល។
សប្តាហ៍ធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ ផ្ដោតសំខាន់លើការងារកម្មាភិបាលរដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល - ảnh 1សម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ (រូបថត៖ quochoi.vn)

នៅថ្ងៃទី ៥ ខែមេសា រដ្ឋសភាធ្វើការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ នាយករដ្ឋមន្ត្រី។ នៅថ្ងៃធ្វើការជាបន្តបន្ទាប់រដ្ឋសភានឹងបញ្ចប់តំណែងចំពោះអនុប្រធានរដ្ឋ សមាជិកមួយចំនួននៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការមួយចំនួននៃរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា អគ្គសវនកររដ្ឋ ។ ទន្ទឹមនឹងនេះ រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋ សមាជិកមួយចំនួននៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការមួយចំនួននៃរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា អគ្គសវនកររដ្ឋ។

លើលពីនេះទៅទៀត រដ្ឋសភានឹងធ្វើការបញ្ចប់តំណែងចំពោះឧបនាយករដ្ឋមន្ត្រីមួយចំនួន រដ្ឋមន្ត្រីមួយចំនួន សមាជិករដ្ឋាភិបាលដទៃទៀត អនុប្រធាន និងសមាជិកមួយចំនួននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុប្រធាន និងសមាជិកមួយចំនួននៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។

បន្ទាប់មករដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំង ឧបនាយករដ្ឋមន្ត្រីមួយចំនួន រដ្ឋមន្ត្រីមួយចំនួន សមាជិករដ្ឋាភិបាលដទៃទៀត អនុប្រធាន និងសមាជិកមួយចំនួននៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុប្រធាន និងសមាជិកមួយចំនួននៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។

យោងតាមរបៀបវារៈ នារសៀលថ្ងៃទី ៨ ខែមេសា សម័យប្រជុំលើកទី ១១ នឹងត្រូវបានបិទបញ្ចាប់ជាផ្លូវការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ