សមាគមកាកបាទក្រហមវៀតណាមនិងសមាគមកាកបាទក្រហមសឹង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការ
![សមាគមកាកបាទក្រហមវៀតណាមនិងសមាគមកាកបាទក្រហមសឹង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_03_26/red_cross.jpg) |
សមាគមកាកបាទក្រហមវៀតណាមនិងសមាគមកាកបាទក្រហមសឹង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការ (Image: VOV) |
(VOVworld) – ទំនាក់ទំនងរវាងសមាគមកាកបាទក្រហមវៀតណាមនិងសមាគម កាកបាទក្រហមសឹង្ហបុរីបានអភិវឌ្ឍន៍យ៉ាងជិតស្និតក្នុងរយៈពេលកន្លងមក។ នេះគឺជាការអះអាងរបស់អនុប្រធាននិងជាអគ្គលេខាធិការមជ្ឈឹមសមាគមកាក
បាទក្រហមវៀតណាម លោក Dang Van Thai ដែលត្រូវបាននាំចេញនៅខាងក្រៅ សន្និសីទថ្នាក់ដឹនាំនៃបណ្ដាសមាគមកាកបាទក្រហមតំបន់អាស៊ីអាគ្នេយ៍លើកទី
១១ នៅសឹង្ហបុរី ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ មិនា។ លោក Dang Van Thai បាន
ឲ្យដឹងថា៖ សមាគមកាកបាទក្រហមសឹង្ហបុរីជានិច្ចកាលជួយឧបត្ថម្ភវៀតណាម
ក្នុងការជំនះពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ។ នាបច្ចុប្បន្ន សមាគម
កាកបាទក្រហមសឹង្ហបុរីកំពុងគាំទ្រយ៉ាងសកម្មគំរោងការណ៍ធនាគារគោរបស់
វៀតណាម។ ក្រៅពីនោះ សមាគមកាកបាទក្រហមសឹង្ហបុរីនៅសហការជាមួយ
សមាគមកាកបាទក្រហមវៀតណាមក្នុងការរៀបចំសកម្មវិធីជួបប្រាស្រ័យ
យុវជនរវាងប្រទេសទាំង ២ ផងដែរ៕