សមាគមមិត្តភាពវៀតណាម-អង់គ្លេសជាស្ពានតភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរវៀតណាមនិងអង់គ្លេស
(VOV)_នាយប់ថ្ងៃទី ១១ តុលា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្ដាអង្គ ការមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម-អង់គ្លេស បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងអង់គ្លេស (ឆ្នាំ ១៩៧៣-ឆ្នាំ ២០១៣)។
![សមាគមមិត្តភាពវៀតណាម-អង់គ្លេសជាស្ពានតភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរវៀតណាមនិងអង់គ្លេស - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_10_12/avatar.jpg) |
ប្រធានសមាគមមិត្តភាពវៀតណាម-អង់គ្លេស លោក Hoang Van Dung(TTXVN) |
ប្រធានសមាគមមិត្តភាពវៀតណាម-អង់គ្លេស លោក Hoang Van Dung និង ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម Antony Stokes បានសម្ដែងនូវជំនឿ ជឿជាក់ថា÷ រាល់សមិទ្ធិផលដែលភាគីទាំងពីរទទួលបានក្នុងរយះពេលកន្លងទៅ រួមជាមួយការខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ វៀត
ណាមនិងអង់គ្លេសនឹងត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ៕