សម័យប្រជុំជាប្រចាំខែមេសារបស់រដ្ឋាភិបាលវៀតណាម
(VOV)_នាថ្ងៃទី២៦ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានធ្វើអធិបតីភាពកិច្ចប្រជុំរដ្ឋាភិបាលវៀតយណាមខែមេសា ដើម្បី វាយតំលៃអំពីសភាពការណ៍សេដ្ឋកិច្ច សង្គម ខែមេសានិងរយះពេល៤ខែដើមឆ្នាំ
២០១៣។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា÷ក្នុងរយះពេល៤ខែ
កន្លងទៅ ស្ថានភាពសេដ្ឋកិច្ច សង្គម លើគ្រប់វិស័យបានមានការផ្លាស់ប្តូរជាច្រើននិងទទួលសមទ្ធិផលសកម្មជាច្រើន។ ប៉ុន្តែនៅមានវិស័យមួយចំនួនអនុវត្តមានភាព យឹតយាវ មិនតាន់រឹងមាំ និងមានការជំពាក់ជំពិនជាច្រើនក្នុងដំណើការអនុវត្ត។ នាយករដ្ឋមន្ត្រី Nguyen Tan Dungបានសង្កត់ធ្ងនថា÷
“ យើងត្រូវប្តេជ្ញាធ្វើ ទាន់ពេលវេលា និងបំពេញបន្ថែមយន្តការ។ ប្រការអ្វីដែលសារព័ត៍មាន និងប្រជាជនរកឃើញ មិនទាន់សមស្រប យើងត្រូវទទួលភ្លាម។ ខ្ញុំស្នើ គ្រប់រដ្ឋមន្ត្រី ប្តេជ្ញាបញ្ជាណែនាំ ប្រមូលផ្តុំពិនិត្យឡើងវិញ ដើម្បីទទួលលទ្ធផលសកម្ម
ជាង។”
![សម័យប្រជុំជាប្រចាំខែមេសារបស់រដ្ឋាភិបាលវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_04_26/vamc.jpg) |
សម័យប្រជុំជាប្រចាំខែមេសារបស់រដ្ឋាភិបាលវៀតណាម(internet) |
នាយករដ្ឋមន្រ្តីបានសំណូមពរបណ្តារដ្ឋមន្រ្តីបញ្ជាណេនាំអនុវត្តព្រមៗគ្នានូវបណ្តាវិធាន ការគោលនយោបាយក្នុងសេចក្តីសំរេចចិត្តលេខ០១និងលេខ០២របស់រដ្ឋាភិបាលជាពិ
សេសបញ្ហាបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។គ្រប់ក្រសួងដំបន់ប្រមូលផ្តុំជំរុញល្បឿន សាងសង់សំណងនានានិងកែទម្រង់បរិស្ថានវិនិយោគដើម្បីទាក់ទាញគំរោងការណ៍
វិនិយោគផ្ទាល់ពិបរទេស៕