សម្រមសម្រួលនិងទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាភារកិច្ចជួរមុខ

សម្រមសម្រួលនិងទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាភារកិច្ចជួរមុខ - ảnh 1
សម្រមសម្រួលនិងទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាភារកិច្ចជួរមុខ (VOV)



        Vovworld- សម្រមសម្រួលនិងទប់ទល់នឹងការប្រែប្រួលអាកាសធាតុជា​ភារកិច្ច
ជួរមុខ។ នោះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក
Hoang Trung Hai នៅវេទិការជាតិលើកទី៣អំពីការកាត់បន្ថយមហន្តរាយ​នៃគ្រោះ
ធម្មជាតិនិងសម្រមសម្រួលនឹងការប្រែប្រួលអាកាសធាតុនាថ្ងៃទី១០តុលានៅ
ទីក្រុងហាណូយ។ ឧបនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់​អន្តរជាតិក្នុងការលើកកំពស់សម័ត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុបាន
នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់សហគមន៍។ ឧបនាយករដ្ឋមន្ត្រី Hoang
Trung Hai បានលើកច្បាស់ថា៖

        “វៀតណាមបានចាត់ទុកការសម្រមសម្រួលទប់ទល់នឹងការប្រែប្រួលអាកាស
ធាតុទប់ទល់នឹងគ្រោះធម្មជាតិជាអត្ថន័យស្លាប់រស់និងជាកត្តាសម្រេចកំណត់ការ​អភិវឌ្ឍន៍ចីរភាពដូច្នេះបានបង្កើតបណ្ដារបបគោលនយោបាយជាជំហានៗអំពីការ
ទប់ទល់នឹងបំរែបំរួលអាកាសធាតុ។ មុនបង្អស់គឺលើកកំពស់ការយល់ដឹងរបស់​
ប្រជាជន​រដ្ឋអំណាចគ្រប់ជាន់ថ្នាក់អំពីការប្រែប្រួលអាកាសធាតុទប់ទល់នឹងគ្រោះ​
ធម្មជាតិ ពីព្រោះប្រសិនបើប្រជាជនមិនត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងបណ្ដា​ករណីដូច្នេះគឺយើងនឹងមានការខូចខាតជាច្រើន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ