សារព័ត៌មានលើពិភពលោកជូនដំណឹងពិធីរំលឹក វិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍Vo Nguyen Giap
(VOV WORLD) /  
Vovworld-កាសែតមានមិត្តអ្នកអានជាច្រើនរបស់អង់ក្លេស បារាំងអាមេរិកនិងជប៉ុន
បានជូនដំណឹង ពិធីរំលឹក វិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍Vo NguyenGiapដោយក្តី
កោតសរសើរសំរាប់ឧត្តមសេនីយ៍ដ៍ឈ្លាសវៃរបស់វៀតណាម។ទីភ្នាក់ងារសារព័ត៌មាន
BBC របស់អង់ក្លេសបានពណ៌នា ពិធីរំលឹក វិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍Vo Nguyen Giapដ៍លំអិតនិងគូសបញ្ជាក់ថា៖ ពិធីរំលឹក វិញ្ញាណក្ខន្ធបានប្រព្រឹត្តទៅដ៍ក្តីរំជួលចិត្ត។ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានAFP របស់បារាំងបានចុះផ្សាយអត្ថបទក្រោម
ចំណងជើងថា៖វៀតណាមគោរពដឹងគុណវីរះបុរសជាតិ១រូប។អត្ថបទនេះនៅបានចុះ
ផ្សាយឡើងវិញលើកាសែត New Strait Times របស់ម៉ាឡេស៊ី France ២៤ The West
Australia MBN របស់អាមេរិកនិងជប៉ុនសព្វថ្ងៃ។ល។
|
រូបថតរបស់AP |
ទីភ្នាក់ងារសារព័ត៌មាន AP និងកាសែតជាច្រើនរបស់អាមេរិកបានចាត់ទុកថា៖ការលា
ចាកលោករបស់នាយឧត្តមសេនីយ៍Vo Nguyen Giapជាបានបង្កើតកាតសោកស្តាយ
ធំ១សំរាប់ប្រជាជនវៀតណាមដែលមិនធ្លាប់មានតាំងពីពេលមរភាពរបស់លោកប្រធាន
ហូជីមិញមុននេះ៤ទសវត្សរ៍។
ក្នុងពេលនោះទំព័រព័ត៏មាន Euronewsដែលបានផ្សាយនៅអ៊ឺរ៉ុបបានចុះផ្សារូបភាពស្តីពី
ពិធី រំលឹកវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍Vo Nguyen Giapនិងអះអាងថា៖ជីវិតនិងការ
លាចាកលោករបស់នាយឧត្តមសេនីយ៍មិនត្រឹមតែធ្វើឲ្យមនុស្សវៀតណាមរំភើបចិត្ត
ប៉ុណ្ណោះទេថែមទាំងជនបរទេសជាច្រើននាក់បានមកដល់ក្រុងហាណូយបន្ទាប់ពីទទួល
បានដំណឹងមរណភាពរបស់នាយឧត្តមសេនីយ៍។
|
រូបថតBBC |
នៅប្រទេសMalta អ្នកយកការណ៍នសកាសែតMaltaសព្វថ្ងៃមានចំណាប់អារម្មណ៍ជា
ពិសេសចំពោះពិធីគោរពវិញ្ញាណក្ខន្ធ និងមនោសញ្ចេតនារបសខ់ប្រជាជនវៀតណាម
សំរាប់នាយឧត្តមសេនីយ៍Vo Nguyen Giap។ក្រោយឆ្លុះបញ្ចាំងបរិយាកាគោរពវិញ្ញាណក្ខន្ធ
និងបូកសរុបបុព្វហេតុរបស់នាយឧត្តមសេនីយ៍Vo Nguyen Giapកាសែតនេះបានអះអាង
ថា៖ទោះបីជាជាង៣០ឆ្នាំបានកន្លងផុតទៅហើយតាំងពីពេលនាយឧត្តមសេនីយ៍Vo
Nguyen Giapមិនទទួលដំណែងដឹកនាំណា១ក្នុងបក្សកម្មុយនិស្តវៀតណាមក្តីប៉ុន្តែ
មនុស្សជាច្រើននៅចាត់លោកដូចជាវីរះបុរសជាតិដដែល៕
-VOV WORLD