សារព័ត៌មានអន្តរជាតិបញ្ជូនព័ត៌មានជាច្រើនអំពីពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ
|
សារព័ត៌មានអន្តរជាតិបញ្ជូនព័ត៌មានជាច្រើនអំពីពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (VOV) |
Vovworld-នាថ្ងៃទី៣០មេសាបណ្ដាទីភ្នាក់ងារសារព័ត៌មានធំៗលើប្រទេស
ជាច្រើនលើពិភពលោកបានចុះផ្សាយអត្ថបទសសេរស្ដីពីពិធីរំលឹកខួបលើកទី
៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិវៀតណាម។
បណ្ដាកាសែតធំៗរបស់ឡាវក្នុងប៉ុន្មានថ្ងៃកន្លងមកបានចុះផ្សាយអត្ថបទ
សសេរស្ដីពីអត្ថន័យប្រវត្តិសាស្ត្រនៃជ័យជំនះទី៣០មេសា សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់វៀតណាមនិយាយរួមនិងទីក្រុងហូជីមិញនិយាយដោយឡែក។ តាម
កាសែតធំៗរបស់ឡាវថា ជ័យជំនះទី៣០មេសាគឺជាជ័យជំនះនៃចំណងសាមគ្គីភាព
តស៊ូរបស់ប្រជាជននៃប្រទេសទាំង៣វៀតណាម-ឡាវនិងកម្ពុជាជាភាតរៈ។
នាថ្ងៃទី៣០មេសាទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានដកស្រង់
សន្ទរកថារបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នៅពិធីមីទ្ទីងនៅ
ទីក្រុងហូជីមិញដែលអះអាងថា ទិវាទី៣០មេសាឆ្នាំ១៩៧៥បានគូសសម្គាល់ជំពុក
ថ្មីក្នុងប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសជាតិដ៏ភ្លឺស្វាងរបស់វៀតណាម។
អត្ថបទសសេរដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក
បានអះអាងថា ក្រុមរថតង់ឈានទៅទីក្រុង Sai Gon បុកដួលខ្លោងទ្វានៃវិមាន
ឯករាជ្យជាជ័យជំនះដ៏មហិមារចំពោះកំលាំងបដិវត្តន៍ដែលបានដំណើរការតស៊ូក្នុង
អំឡុងជាង១ទស្សវត្សប្រឆាំងនឹងចក្រពត្តិអាមេរិក។ អត្ថបទសសេរបានដកស្រង់
ពាក្យរបស់ទាហានអាមេរិកម្នាក់ដែលបានចូលរួមពិធីមីទ្ទីងសម្ដែងការអៀនខ្មាស់
ដោយអ្វីៗដែលទាហានអាមេរិកបានបណ្ដាលឡើងនៅវៀតណាម។ អត្ថបទសសេរ
ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងបានសង្កត់ធ្ងន់ទៅលើ
រាល់ឥទ្ធិពលដ៏ធ្ងន់ធ្ងរដែលទាហានអាមេរិកដែលបណ្ដាលឡើងសំរាប់ប្រជាជនវៀត
ណាមក្នុងនោះមានករណីត្រូវជាតិគីមីពុលព័ណ៌លឿងទុំ Dioxin។ អត្ថបទសសេរបាន
ដកស្រង់ពាក្យរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius ថា
ប្រជាជនអាមេរិកចាំនិងគោរពអតីតកាលប៉ុន្តែឆ្ពោះទៅអនាគតនិងកសាងអនាគត
ដោយផ្អែកលើអតីតកាលនេះ។ លោកបានអះអាងថាទំនាក់ទំនងរវាងអាមេរិកនិង
វៀតណាមកាន់តែបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ៕