សិស្សវៀតណាមដណ្ដើមបានរង្វាន់ខ្ពស់ក្នុងការប្រឡង Olympic គីមីសាស្ត្រអន្តរជាតិ
|
សិស្សវៀតណាមដណ្ដើមបានរង្វាន់ខ្ពស់ក្នុងការប្រឡង Olympic គីមីសាស្ត្រអន្តរជាតិ(vov) |
(VOV)_នៅសកលវិទ្យាល័យជាតិមូស្គូវ ដោយឈ្មោះ Lomonosov (រុស្ស៊ី) បាន
ប្រព្រឹត្ត ទៅពិធីបញ្ចប់ការប្រឡង Olympic គីមីសាស្ត្រអន្តរជាតិ លើកទី៤៥ និងប្រគល់មេដាយអោយបេក្ខជនដណ្ដើមបានរង្វាន់។ ក្រុមសិស្សវៀតណាមចំនួន៤ នាក់ ដណ្ដើមបានមេដាយមាសចំនួន១គ្រឿង និងមេដាយប្រាក់ចំនួន៣គ្រឿង។
លោក Do Quy Son ប្រធានក្រុមវៀតណាមចូលរួមការប្រឡង Olympic គីមីសាស្ត្រ អន្តរជាតិ លើកទី៤៥ នេះបានអោយដឹងថា÷
“និយាយរួមការប្រឡងឆ្នាំនេះគឺពិបាកណាស់។ ប៉ុន្តែ ក្រុមវៀតណាមនៅរក្សារ
បានតួនាទី ដែលយើងមានស្រាប់តាំងពី១០ឆ្នាំកន្លងទៅ គឺស្ថិតនៅក្នុង TOP បណ្ដា ក្រុមខ្លាំងបំផុត។”
ប្អូន Pham Quang Dung ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យឯកទេសវិទ្យាសាស្ត្រ ធម្មជាតិ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ ធម្មជាតិ-សកលវិទ្យាល័យជាតិហាណូយ ដណ្ដើមបានមេដាយមាសបានអោយដឹងថា÷
“ ប្អូនសប្បាយរីករាយណាស់។ ប្អូនបានខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ ប្អូនសូមថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ និងមិត្តភ័ក្តទាំងឡាយ ដែលបាន
នៅក្បែរប្អូនក្នុងរយះពេលកន្លងទៅ៕”