សហភាពអឺរ៉ុបបានបង្ហាញពីការគាំទ្ររយៈពេលវែងរបស់ខ្លួនចំពោះអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ២ ខែតុលា សហភាពអឺរ៉ុប (EU) បានបង្ហាញសញ្ញាពីការគាំទ្ររយៈពេលវែងរបស់ខ្លួនសម្រាប់អ៊ុយក្រែន នៅពេលដែលរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសនៃប្លុកនេះបានជួបប្រជុំគ្នាជាលើកដំបូងនៅក្នុងរដ្ឋធានី គៀវ។
សហភាពអឺរ៉ុបបានបង្ហាញពីការគាំទ្ររយៈពេលវែងរបស់ខ្លួនចំពោះអ៊ុយក្រែន - ảnh 1តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ Josep Borrell (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba  (រូបថត៖ រ៉យទ័រ)

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell បានបញ្ជាក់ថា នេះគឺជា "កិច្ចប្រជុំជាប្រវត្តិសាស្ត្រ" របស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅអ៊ុយក្រែន - "បេក្ខជន និងអនាគតសមាជិកសហភាពអឺរ៉ុប"។ លោកបានសង្កត់ធ្ងន់ថា គោល បំណងនៃកិច្ចប្រជុំនេះគឺដើម្បីបង្ហាញពីការគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ហើយបានទទួលស្គាល់ថា កិច្ចប្រជុំ "មិនមានគោលបំណងដើម្បីឈានដល់ការសន្និដ្ឋាន និងការសម្រេចចិត្តជាក់ស្តែងណាមួយឡើយ"។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានស្វាគមន៍កិច្ចប្រជុំនេះថា ជាសញ្ញាដ៏សំខាន់ដែលបង្ហាញពីការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះទីក្រុងគៀវ។ លោកបញ្ជាក់ថា នេះជាលើកទីមួយដែលរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបជួបប្រជុំនៅក្រៅព្រំដែនសហភាពអឺរ៉ុប។

កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងគៀវបានធ្វើឡើងក្នុងបរិបទដែលអ៊ុយក្រែននៅតែព្យាយាមចូលរួមជាមួយសហភាពនេះនៅពេលអនាគត ខណៈដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបានឈានចូលដល់ខែទី ២០ ហើយមកទល់នឹងពេលនេះ ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧ នៅតែបង្ហាញពីការគាំទ្រចំពោះអ៊ុយក្រែន និងចំណាយប្រាក់រាប់ពាន់លានអឺរ៉ូទិញអាវុធសម្រាប់ទីក្រុងគៀវ។ យ៉ាងណាមិញ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការមិនចុះសម្រុងគ្នាក្នុងចំណោមប្រទេសសមាជិកក្នុងសម្ព័ន្ធភាពនេះទាក់ទងនឹងជំនួយឧបត្ថម្ភសម្រាប់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ