សហភាពអឺរ៉ុបស្វាគមន៍នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Boris Johnson និងរំពឹងថានឹងសម្រេចបាន Brexit មួយប្រកបដោយសណ្តាប់ធ្នាប់

(VOVWORLD) - ប្រធានក្រុមកិច្ចចរចារសហភាពអឺរ៉ុប (EU) ទទួលបន្ទុកបញ្ហា Brexit (ឬហៅថាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប) លោក Michel Barnier បានអបអរសារទរលើក Boris Johnson ដែលបានជាប់បោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនាថ្ងៃទី ២៣ ខែកក្កដាកន្លងទៅ។
សហភាពអឺរ៉ុបស្វាគមន៍នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Boris Johnson និងរំពឹងថានឹងសម្រេចបាន Brexit មួយប្រកបដោយសណ្តាប់ធ្នាប់ - ảnh 1 ប្រធានក្រុមកិច្ចចរចារសហភាពអឺរ៉ុប (EU) ទទួលបន្ទុកបញ្ហា Brexit លោក Michel Barnier 

នៅលើបណ្តាញសង្គម Twitter លោក Michel Barnier បានសង្ឃឹមថានឹងធ្វើការ  ជាមួយថ្នាក់ដឹកនាំអង់គ្លេសថ្មីក្នុង«ស្មារតីស្ថាបនា» ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ការអនុម័តកិច្ចព្រមព្រៀង Brexit និងជួយនាំឱ្យមាន "កិច្ចព្រមព្រៀង Brexit មួយប្រកបដោយសណ្តាប់ធ្នាប់» ។ លោក Michel Barnier ក៏បានរំលឹកឡើងវិញថាសហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការ "កសាងឡើងវិញនូវសេចក្តីប្រកាសមួយស្តីពីទំនាក់ទំនងភាពជាដៃគូថ្មីរវាង EU និងចក្រភពអង់គ្លេសដោយ ប្រកាន់ខ្ជាប់តាម "គោលមាគ៌ារបស់ក្រុមប្រឹក្សាអឺរ៉ុប"ផងដែរ ។

ប្រធានថ្មីនៃគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក៏បានអបអរសារទរចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ផងដែរ។ ទោះបីជាទទួលស្គាល់នូវ "ការលំបាកនាពេលខាងមុខ" ដែលភាគីទាំងពីរត្រូវប្រឈមមុខផងដែរ។ លោកស្រី Ursula von der Leyen ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរក្សា "ទំនាក់ទំនងដ៏ល្អប្រសើរ" រវាងភាគីទាំងពីរ និងកសាង "អ្វីៗដ៏ល្អប្រពៃ" សម្រាប់ប្រជាជនអង់គ្លេស ក៏ដូជជាប្រជាជននៃប្រទេសជាសមាជិកទាំង ២៨ នៅក្នុងសហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ