អង្គភាពអាជីវកម្មវៀតណាម-ឡាវ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ
![អង្គភាពអាជីវកម្មវៀតណាម-ឡាវ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_07_19/avatar (1).jpg) |
អង្គភាពអាជីវកម្មវៀតណាម-ឡាវ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ(TTXVN) |
(VOV)_ក្នុងក្របខ័ណ្ឌផ្សារណាត់ឡាវ-វៀតណាម ឆ្នាំ ២០១៣នាព្រឹកថ្ងៃទី១៩ កក្កដា នៅទីក្រុងវៀងច័ន្ទ បានប្រព្រឹត្តទៅ ជំនួបប្រាស្រ័យស្ដីពីការស្វែងរកឱកាស ជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅទីនេះ បណ្ដាអង្គភាពអាជីវកម្មវៀតណាមបានសម្ដែងគោលបំណងសហប្រតិបត្តិ ការ ជាមួយបណ្ដាអង្គភាពអាជីវកម្មឡាវ ក្នុងវិស័យកែច្នៃទំនិញនាំចេញ ដូចជា÷គ្រឿង
ឈើវិចិត្តសិល្បះ ឱសថ សំលៀកបំពាក់ ជាដើម។ បណ្ដាអង្គភាពអាជីវកម្មឡាវ បានស្នើអោយភាគីទាំងពីរប្រមូលផ្តុំសហប្រតិបត្តិការផលិតទំនិញ លើបណ្ដាវិស័យ ដែលមានឧត្តមភាព មានគុណភាពខ្ពស់ មានសមត្ថភាពប្រកួតប្រជែង និងមាន តម្រូវការខ្ពស់លើទីផ្សារ …។ល។ ដើម្បីឆ្ពោះទៅគោលដៅប្រាក់ពាណិជ្ជកម្មទ្វេភាគី
ទទួលបាន ២ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៥៕