អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស

(VOVWORLD) - នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃទី ១៥ ខែមីនានេះ អ្នកបោះឆ្នោតជាង ៧៨ លាននាក់នៅទូទាំងប្រទេសវៀតណាមបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ  ២០២៦-២០៣១ នៅការិយាល័យបោះឆ្នោតជាង ៧២.០០០ កន្លែងទូទាំងប្រទេស។

អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម និងថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលរួមក្នុងការបោះឆ្នោតនៅទីក្រុងហាណូយ (រូបថត៖ VOV)

បន្ទាប់ពីពិធីគោរពទង់ជាតិនៅតាមទីតាំងការិយាល័យបោះឆ្នោត មានពិធីដូចជា៖ ការអានសុន្ទរកថាបើក; ការប្រកាសច្បាប់ និងបទបញ្ញត្តិបោះឆ្នោតរបស់ការិយាល័យបោះឆ្នោត; ការងារត្រួតពិនិត្យហឹបឆ្នោតសំខាន់ និងហឹបឆ្នោតបន្ថែមនៅចំពោះមុខអ្នកបោះឆ្នោត; និងការបិទហឹបបោះឆ្នោតសំខាន់ និងប្រអប់បោះឆ្នោតបន្ថែមតាមបទ បញ្ញត្តិ។

អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស - ảnh 2លោកអគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតនៅវិទ្យាល័យ ហ្វាន ធី ផុង សង្កាត់ បា ឌិញ ក្រុងហាណូយ (រូបថត៖ VOV)
សម្របខ្លួនជាមួយបរិយាកាសបោះឆ្នោតទូទាំងប្រទេស នៅព្រឹកនេះ អគ្គលេខាបក្ស លោកតូ ឡឹម; សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស លោក ត្រឹន កឹម ទូ និងអ្នកបោះឆ្នោតនៅក្នុងតំបន់លំនៅដ្ឋាន  បានទៅអនុវត្តសិទ្ធិពលរដ្ឋ នៅការិយាល័យបោះឆ្នោតលេខ ២ អង្គភាពបោះឆ្នោតលេខ ១ សង្កាត់បាឌីញ ទីក្រុងហាណូយ។
អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស - ảnh 3លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូធ្វើពិធីគោរពទង់ជាតិនៅក្នុងពិធីបើកការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយនៅក្រសួងការពារបប្រទេស (រូបថត៖ វៀត គឿង/VOV)

នៅព្រឹកនេះផងដែរ ប្រធានរដ្ឋលោក លឿង គឿង បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២៦ សង្កាត់ហ័នគៀម ទីក្រុងហាណូយ។

អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស - ảnh 4លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេធីប៊ីចត្រឹន បានអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ការិយាល័យបោះឆ្នោតលេខ ៧ សង្កាត់តីហូ ទីក្រុងហាណូយ (រូបថត៖ ឡាយហ្វា/VOV)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២១ សង្កាត់តីហូ ទីក្រុងហាណូយ; និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ទីក្រុងហូជីមិញ។

អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស - ảnh 5ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន - ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត - អនុវត្តសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំ ហុក ម៉ន ទីក្រុងហូជីមិញ (រូបថត៖ ហា ខាញ់/VOV-ទីក្រុងហូជីមិញ)
ក្នុងពេលជាមួយគ្នានេះ នៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស អ្នកបោះឆ្នោតមួយចំនួនធំបានមកអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនដោយ ជ្រើសរើសតំណាងដើម្បីបញ្ចេញមតិរបស់អ្នកបោះឆ្នោត និងប្រជាជន។
អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស - ảnh 6នៅការិយាល័យបោះឆ្នោតលេខ ១៤ ក្នុងឃុំហុកម៉ន (ទីក្រុងហូជីមិញ) អ្នកបោះឆ្នោតបានមកដល់មុនម៉ោងកំណត់ ដើម្បីចូលរួមពិធីបើក (រូបថត៖ ហាខាញ់/VOV-ទីក្រុងហូជីមិញ)

នៅទីក្រុងហូជីមិញ អ្នកបោះឆ្នោតចំនួន ៩,៧ លាននាក់ បានចូលរួមក្នុងការបោះឆ្នោតសមាជិកសភានៅតាមអង្គភាពបោះឆ្នោតចំនួន ១៣ កន្លែង និងបោះឆ្នោតសមាជិកក្រុមប្រឹក្សាប្រជាជនទីក្រុងចំនួន ៤២ កន្លែង។

អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស - ảnh 7អ្នកបោះឆ្នោត លោក ង្វៀន វ៉ាន់តាវ (លោកតឺកាង) បោះឆ្នោតដោយផ្ទាល់ (រូបថត៖ Minh Hanh/VOV-ទីក្រុងហូជីមិញ)

នៅការិយាល័យបោះឆ្នោតលេខ ៥៣ ក្នុងសង្កាត់ ថាញ់ មី តី លោក ង្វៀន វ៉ាន់តាវ (លោកតឺកាង - វរសេនីយ៍ឯក វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន កម្មាភិបាលស៊ើបការណ៍សម្ងាត់យុទ្ធសាស្ត្រឆ្នើម) អាយុ ៩៨ ឆ្នាំ  បានចែករំលែកថា៖ "ខ្ញុំបានទៅបោះឆ្នោតលើកដំបូង នៅឆ្នាំ ១៩៤៦ ហើយខ្ញុំនៅតែកាន់សន្លឹកឆ្នោតនេះរហូតមកដល់សព្វថ្ងៃនេះ។ អស់រយៈពេល ៨០ ឆ្នាំកន្លងមកនេះ ខ្ញុំមានអារម្មណ៍ថា នេះជាកិត្តិយស ជាប្រភពនៃមោទនភាព និងជាការរំលឹកដល់សមមិត្តរបស់ខ្ញុំ រំលឹកដល់ជនរួមជាតិបានលះបង់ជីវិតដើម្បីឲ្យថ្ងៃនេះ មនុស្សម្នាក់ៗអាចកាន់សន្លឹកឆ្នោតទៅបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភា។ នោះគឺជាកិត្តិយសដ៏អស្ចារ្យណាស់!។

នៅការិយាល័យបោះឆ្នោតលេខ ២ ភូមិ មីហៀប ឃុំនិញភឿក ខេត្តខាញ់ហ័រ មានអ្នកបោះឆ្នោតចំនួន ៣.២៣៦ នាក់ ដែលក្នុងនោះជាង ៩៨% ជាជនជាតិចាម។ អ្នកស្រី ដាំងធីថាញ់ហា ស្ត្រីជនជាតិចាមម្នាក់ បានចែករំលែកថា៖ "ភូមិមីងហៀបរបស់យើងគឺជាភូមិត្បាញក្រណាត់ចរបាប់ប្រពៃណីរបស់ជនជាតិចាម។ នៅក្នុងបញ្ជីបោះឆ្នោតនេះ ខ្ញុំមានកិត្តិយសណាស់ដែលមានបេក្ខជនស្ត្រីជនជាតិចាមពីរនាក់ ឈរឈ្មោះជាតំណាងរដ្ឋសភា និងបេក្ខជនស្ត្រីពីរនាក់ឈរឈ្មោះជាក្រុមប្រឹក្សាប្រជាជនខេត្ត"។

អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស - ảnh 8យុទ្ធជនទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ (កោះ ទ្រឿង សា តំបន់ពិសេស ទ្រឿងសារ ខេត្ត ខាញ់ហ័រ (រូបថត៖ VOV)

កម្មាភិបាលនិងយុទ្ធជននិងប្រជាពលរដ្ឋនៅការិយាល័យបោះឆ្នោតនៅលើកោះនៃតំបន់ពិសេសទ្រឿងសា ខេត្តខាញ់ហ័រ នៅព្រឹកថ្ងៃនេះក៏បានអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋដោយរីករាយ។ លោកវរសេនីយ៍ទោ ត្រឹន ហ៊ុយ ភុង ស្នងការនយោបាយនៃកោះ ទ្រឿងសា បានឲ្យដឹងថា៖ “កាន់សន្លឹកឆ្នោតទៅអនុវត្តសិទ្ធិពលរដ្ឋក្នុងពេលដំណាលគ្នាជាមួយជនរួមជាតិ និងអ្នកបោះឆ្នោតទូទាំងប្រទេស គឺជាកិត្តិយសនិងមោទនភាពដ៏អស្ចារ្យសម្រាប់កងទ័ពនិងប្រជាជនលើកោះទ្រឿងសា។ ប្រការនេះបង្ហាញពីការ យកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះកម្មាភិបាល យុទ្ធជន និងប្រជា ជននៅក្នុងទីតាំងដាច់ស្រយាល។ ជាមួយគ្នានោះ ផ្សព្វផ្សាយរូបភាពដ៏ពិសិដ្ឋនៃសិទ្ធិ និងកាតព្វកិច្ចរបស់កងទ័ពនិងប្រជាជនដែលកំពុងបំពេញការងារនៅលើកោះទ្រឿងសា ដែលចូលរួមក្នុងការបោះឆ្នោត រួមចំណែកដល់ការបញ្ជាក់ថា ទ្រឿងសា ជាផ្នែកមួយដ៏ពិសិដ្ឋនៃមាតុភូមិ”។

ក្នុងពេលជាមួយគ្នានេះ នៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស អ្នកបោះឆ្នោតមួយចំនួនធំបានមកអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ច ដោយជ្រើសរើសតំណាងដើម្បីបញ្ចេញមតិរបស់អ្នកបោះឆ្នោត និងប្រជាជន។

យោងតាមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ១០:០០ ព្រឹកថ្ងៃទី ១៥ ខែមីនា ខេត្តចំនួន ៩ សម្រេចបានអត្រាអ្នកទៅបោះ ឆ្នោតលើសពី ៥០% ដោយខេត្តឡាវកៃមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេ គឺជិត ៧០%។ តំបន់ជាច្រើនទៀតលើសពី ៤០%។ ទូទាំងប្រទេស អ្នកបោះឆ្នោត ៤០% បានបោះឆ្នោតរួចហើយ (ស្មើនឹងអ្នកបោះឆ្នោតជាង ៣០ លាននាក់)។ យោងតាមបទប្បញ្ញត្តិ ការបោះឆ្នោតជ្រើសរើសសមាជិក សភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងបញ្ចប់នៅម៉ោង ៧:០០ យប់ថ្ងៃនេះ (ថ្ងៃទី ១៥ ខែមីនា) លើកលែងតែករណីដែលត្រូវបានពន្យារពេលដូចដែលបានកំណត់ ប៉ុន្តែមិនលើសពីម៉ោង ៩:០០ យប់។

អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស - ảnh 9លោកស្រី តា ធី អៀន ផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មាន (រូបថត៖ ង្វៀន ញ៉ុង/VOV)

លោកស្រី តា ធី អៀន អនុប្រធានការិយាល័យអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានថ្លែងថា៖ “ថ្ងៃនេះពិតជាទិវាបុណ្យទូទាំងប្រទេសនៃផែន មហាសាមគ្គីជនជាតិទាំងមូល។ ការិយាល័យបោះឆ្នោតជាច្រើនបានកត់ត្រាចំនួនអ្នកបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលបានបោះ ឆ្នោតតាំងពីម៉ោងដំបូង។ អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេសនោះគឺការចូលរួមយ៉ាងសកម្ម និងជាគំរូរបស់អ្នកបោះឆ្នោតវ័យចំណាស់ និងអ្នកបោះឆ្នោតវ័យក្មេងជាច្រើនដែលបានបោះឆ្នោតជាលើកដំបូង។ ទាំងនេះគឺជារូបភាពដ៏គួរឱ្យចាប់អារម្មណ៍នៅតាមការិយាល័យបោះឆ្នោត។ យើងខ្ញុំចាត់ទុកនេះជាការបញ្ចេញមតិដ៏រស់រវើក និងពិសិដ្ឋ ដែលបង្ហាញពីលក្ខណៈបន្តបន្ទាប់ក្នុងជីវភាពនយោបាយ ចាប់ពីជំនាន់ដែលបានផ្សាភ្ជាប់យ៉ាងយូរអង្វែងជាមួយប្រទេសជាតិរហូតដល់ជំនាន់យុវជន ដែលនឹងបន្តយ៉ាងសក្តិសមនូវភារកិច្ចពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធនយោបាយ”។

នៅក្នុងការបោះឆ្នោតថ្ងៃនេះ អ្នកបោះឆ្នោតនឹងជ្រើសរើសតំណាងចំនួន ៥០០ រូបទៅកាន់រដ្ឋសភានីតិកាលទី ១៦; តំណាងចំនួន ២.៥៥២ រូបទៅកាន់ក្រុមប្រឹក្សាប្រជាជនខេត្ត; និងតំណាងចំនួន ៧២.៦១១ រូបទៅកាន់ក្រុមប្រឹក្សាប្រជាជនឃុំ-សង្កាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ