អៀនទឺ-វិញងៀម - កូនសឺន កៀបបាក ទទួលប័ណ្ណចុះឈ្មោះជាបេតិកភណ្ឌវប្បធម៌ពិភពលោក

(VOVWORLD) - នាយប់ថ្ងៃទី ២០ ខែធ្នូ នៅមណ្ឌលកេរិ៍ដំណែលនិងរមណីដ្ឋានអៀន ទឺ គណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហៃផុង និងគណៈកម្មាធិការប្រជាជនខេត្តបាក់និញ ដើម្បីរៀបចំពិធីទទួលប័ណ្ណរបស់អង្គការយូណេស្កូ ដោយចុះឈ្មោះជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

អៀនទឺ-វិញងៀម - កូនសឺន កៀបបាក ទទួលប័ណ្ណចុះឈ្មោះជាបេតិកភណ្ឌវប្បធម៌ពិភពលោក - ảnh 1ពិធីប្រគល់ប័ណ្ឌចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក (រូបថត៖ ទ្រឿងយ៉ាង/VOV-ភាគឦសាន)

បរិវេណបេតិកភ័ណ្ឌ និងរមណីដ្ឋានដ៏ស្រស់ស្អាតនៃតំបន់អៀនទឺ - វិញ ងៀម - កូនសឺន - កៀបបាក ត្រូវបានចាត់ទុកថាជាតំបន់បេតិកភណ្ឌដែលមានការបង្រួបបង្រួម និងភ្ជាប់គ្នា  ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញអំពីការបង្កើត ការអភិវឌ្ឍ និងការផ្សព្វផ្សាយតម្លៃវប្បធម៌ និងស្មារតីដ៏ពិសេសរបស់វៀតណាម។  នេះជាកន្លែងមួយដែលប្រមូលផ្តុំបេតិកភណ្ឌរូបី និងអរូបី ទេសភាពធម្មជាតិដ៏អស្ចារ្យ និងជីវភាពខាងវិញ្ញាណ និងសាសនារបស់វៀតណាមត្រូវបានលាយឡំគ្នាយ៉ាងសុខដុមរមនា។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ តាងនាមរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ ជីញ បានធ្វើការប្តេជ្ញាចិត្តក្នុងការការពារតម្លៃសកលដ៏លេចធ្លោនៃតំបន់បេតិកភណ្ឌទាក់ទងនឹង៖ ភាពសុចរិត និងភាពត្រឹមត្រូវនៃបេតិកភណ្ឌ ស្របតាមលក្ខណៈវិនិច្ឆ័យ និងអនុសាសន៍របស់អង្គការ យូណេស្កូ; ការគ្រប់គ្រងដ៏ទូលំទូលាយ និងអន្តរវិញ្ញាសា ដែលធានានូវភាពសុខដុមរមនារវាងការអភិរក្សបេតិកភណ្ឌ ការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព; ពង្រីកតួនាទីរបស់ សហគមន៍ អង្គការសាសនា និងម្ចាស់កម្មវត្ថុពាក់ព័ន្ធវប្បធម៌ក្នុងការអភិរក្ស និងបញ្ជូនតម្លៃបេតិកភណ្ឌ; ភ្ជាប់ការអភិរក្សជាមួយនឹងទេសចរណ៍ប្រកបដោយចីរភាព ការកែលម្អជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន; កែលម្អស្ថាប័ន និងគោលនយោបាយ ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ និងលើកទឹកចិត្តដល់ការច្នៃប្រឌិតនៅក្នុងតំបន់បេតិកភណ្ឌ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ