អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh អញ្ជើញប្រគល់អំណោយបុណ្យតេតនៅខេត្ត Thai Binh
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំម្សាញ់សប្តស័ក នាថ្ងៃទី ១១ មករា អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់គ្រួសារក្រីក្រ គ្រួសារជួបការលំបាក ជនមានគុណូបការៈ ជនចាស់ជរា , កងទ័ពការពារព្រំដែន កម្មករ និងពលករនៅស្រុក Thai Thuy, Tien Hai និង Dong Hung (ខេត្ត Thai Binh)។
អនុប្រធានរដ្ឋសភា Nguyen Khac Dinh ប្រគល់អំណោយបុណ្យតេត ដល់គ្រួសារក្រីក្រ និងគ្រួសារដែលមានស្ថានភាពលំបាកនៅស្រុក Dong Hung (Thai Binh) (រូបថត៖ quochoi.vn) |
នៅកន្លែងទាំងនេះ អនុប្រធានរដ្ឋសភា Nguyen Khac Dinh និងតំណាងសហព័ន្ធការងារវៀតណាម សម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម និងធនាគារ កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម សាខា Bac Thai Binh បានផ្តល់អំណោយបុណ្យតេតចំនួន ៥០០ កញ្ចប់ដល់គ្រួសារក្រីក្រ លើសបន្ទាត់ក្រីក្រ និងមានស្ថានភាពជួបការលំបាកនៅស្រុក Thai Thuy និង Dong Hung; ជូនអំណោយចំនួន ២០០ កញ្ចប់ ដល់កម្មករនិងនិយោជិតនៃក្រុមហ៊ុន Toyoda Gosei Limited (សួនឧស្សាហកម្ម Tien Hai ស្រុក Tien Hai); ចុះសួរសុខទុក្ខ និងជូនអំណោយដល់ជនមានគុណូបការៈ និងជនចាស់ជរាឆ្នើមនៅឃុំ Phong Duong Tien (ស្រុក Dong Hung)។ គណៈ កម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Thai Binh បានប្រគល់អំណោយចំនួន ៣៩០ កញ្ចប់ជូនគ្រួសារក្រីក្រ គ្រួសារលើសបន្ទាត់ក្រីក្រ និងប្រជាជនដែលមានស្ថានភាពលំបាកនៅស្រុក Dong Hung៕