អនុប្រធានរដ្ឋ Nguyen Thi Doan ជួបប្រាស្រ័យជាមួយក្រុមសិស្សឆ្នើមខេត្ត Lao Cai
|
អនុប្រធានរដ្ឋ Nguyen Thi Doan ជួបប្រាស្រ័យជាមួយក្រុមសិស្សឆ្នើមខេត្ត Lao Cai(VOV) |
(VOV)_នាព្រឹកថ្ងៃទី១៩សីហា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានជួបប្រាស្រ័យជាមួយក្រុមសិស្សឆ្នើមជាជនជាតិ ភាគតិចនៅខេត្ត Lao Cai ចំនួន២០នាក់ ក្នុងឱកាសមកទស្សនារដ្ឋធានីហាណូយ និងទៅគោរពវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញនៅប្រាំងតំកល់សព។ ប្អូនជា
ច្រើន នាក់មានស្ថានភាពលំបាកជាពិសេស ដូចជា ឪពុក ម្ដាយត្រូវស្លាប់ ឬកំពុងរស់
នៅ ក្នុងមណ្ឌលគាំពារ សង្គមក្តី ប៉ុន្តែ ប្អូនៗសុទ្ធតែខំប្រឹងប្រែងឈានទៅមុខ ទទួល
បានស្នាដៃខ្ពស់ក្នុងការសិក្សាររៀនសូត្រ។ ដែលក្នុងនោះមានប្អូនជាច្រើននាក់ទទួល
បាន ស្នាដៃខ្ពស់នៅក្នុងការប្រឡងថ្នាក់ខេត្ត និងថ្នាក់ជាតិ។ លោកស្រី Nguyen Thi
Doan បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋបានមានគោលនយោបាយជាច្រើនស្ដីពីការ វិនិយោគ បង្កលក្ខណះងាយស្រួលសំរាប់ប្អូនៗ បានទៅរៀនសូត្រ។ ចំពោះតម្រូវការ អភិវឌ្ឍន៍របស់ប្រទេសជាតិ លោកស្រី Nguyen Thi Doan បានក្រើនរំលឹកប្អូនៗត្រូវ
បន្តខំ ប្រឹងប្រែង ហ្វឺកហាត់ បំប៉ន់សិលធម៌ ចំណេះដឹង ដើម្បីក្លាយទៅ ជាកូនចៅកត្តញ្ញូ សិស្សពូកែ…ល៕