អបអរសាទរទិវាបុណ្យជាតិសហរដ្ឋអាមេរិក៖ វៀតណាមនិងសហរដ្ឋអាមេរិកតែងតែពូនជ្រុំទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យប្រកបដោយនិរន្តរភាព

(VOVWORLD) - ថ្ងៃនេះ (ថ្ងៃទី ៤ ខែកក្កដា) សហរដ្ឋអាមេរិកប្រារព្ធខួបលើកទី ២៤៦ នៃទិវាបុណ្យជាតិ (៤ កក្កដា ១៧៧៦-  ៤ កក្កដា ២០២២)។ 
អបអរសាទរទិវាបុណ្យជាតិសហរដ្ឋអាមេរិក៖ វៀតណាមនិងសហរដ្ឋអាមេរិកតែងតែពូនជ្រុំទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យប្រកបដោយនិរន្តរភាព - ảnh 1ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Marc Knapper (រូបថត៖ Hoang Long)

ទិវាបុណ្យជាតិអាមេរិក ឬគេបានស្គាល់ថាជា ទិវាឯករាជ្យ គឺជាថ្ងៃឈប់សម្រាករបស់សហព័ន្ធ ដើម្បីអបអរសាទរ សេចក្តីប្រកាសឯករាជ្យដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៧៦។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាមទាំងអស់បានផ្ញើសារអបអរសាទរជូនចំពោះប្រធានាធិបតីអាមេរិក និងថ្នាក់ដឹកនាំព្រឹទ្ធសភា និងសភាជាន់ទាបអាមេរិក។

ក្នុងទំនាក់ទំនងជាមួយវៀតណាម ក្នុងរយៈពេល ២៧ ឆ្នាំនៃការធ្វើឱ្យប្រក្រតីភាព និងការបង្កើតទំនាក់ទំនងការទូត (១៩៩៥-២០២២) ទំនាក់ទំនងនៃប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំង ក្លាយជាទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ ឆ្លុះបញ្ចាំងលើវិស័យជាច្រើន។   សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម តួនាទីរបស់វៀតណាមនៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Marc Knapper បានចែករំលែកនាពេលថ្មីៗនេះថា៖ “ទំនាក់ទំនងដែលប្រទេសយើងទាំងពីរមានដូចសព្វថ្ងៃគឺដោយសារការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរបស់ប្រទេសយើងទាំងពីរក្នុងការកសាងទំនុកចិត្ត។  ហើយយើងគិតថា អាទិភាពរបស់អាមេរិកនាពេលនេះគឺការលើកកំពស់ទំនាក់ទំនងជាមួយវៀតណាម ពីភាពជាដៃគូគ្រប់ជ្រុងជ្រោយទៅជាដៃគូយុទ្ធសាស្ត្រ។ សកម្មភាពសហប្រតិបត្តិការជាក់ស្តែង រវាងប្រទេសទាំងពីរ បានបង្ហាញឱ្យឃើញថា យើងកំពុងធ្វើសកម្មភាពរួមគ្នា គិតរួមគ្នា។ ហើយយើងនឹងបន្តពិភាក្សា ជាមួយរដ្ឋាភិបាលវៀតណាមលើបញ្ហានេះ”។

ជាពិសេស សហរដ្ឋអាមេរិក យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងដំណើរការបង្កើតចក្ខុវិស័យនៃក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដើម្បីបង្កើនកម្លាំងចលករ បរិយាប័ន្ន និងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ភាពជាដៃគូនៃប្រទេសទាំងពីរមានភាពរឹងមាំខ្លាំង ទាំងគ្រប់ជ្រុងជ្រោយនិងជម្រៅ។ ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងតំបន់ និងពិភពលោក វៀតណាមនិងសហរដ្ឋអាមេរិកគឺកំពុងស្ថិតក្នុងពេលវេលាដ៏សំខាន់ ដើម្បីធ្វើការឆ្ពោះទៅរកគោលដៅធំជាងនេះនាពេលអនាគត ដើម្បីវិបុលភាពរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ