អំពើរហឹង្សាឡើងជណ្ដើររវាងជនប៉ាឡេស្ទីននិងអ៊ីស្រាអែល
|
អំពើរហឹង្សាឡើងជណ្ដើររវាងជនប៉ាឡេស្ទីននិងអ៊ីស្រាអែល (RT) |
Vovworld-បណ្ដាមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា នាថ្ងៃទី៨តុលា ជនប៉ាឡេស្ទីន
ម្នាក់ត្រូវបាញ់សម្លាប់បន្ទាប់ពីចាក់ជនអ៊ីស្រាអែល២នាក់នៅ Tel Aviv ក្នុងកាលៈ
ទេសៈអំពើរហឹង្សារវាងជនអ៊ីស្រាអែលនិងប៉ាឡេស្ទីនកាន់តែឡើងជណ្ដើរពីមួយថ្ងៃ
ទៅមួយថ្ងៃ។ នេះជាការវាយប្រហារទី៥ម្រង់ទៅលើជនអ៊ីស្រាអែលក្នុងអំឡុង២ថ្ងៃ
កន្លងទៅ។ តាមអ្នកនាំពាក្យប៉ូលីសអ៊ីស្រាអែលថា មុខសញ្ញាបានចាក់ទាហាននារី
អ៊ីស្រាអែលមួយនាក់នៅវិថី Benin នៅជិតទីស្ដីការក្រសួងការពារជាតិអ៊ីស្រាអែល
និងចាក់មនុស្សម្នាក់ទៀតនៅពេលរត់កិចពីកន្លែងកើតហេតុ។ ទាហានអ៊ីស្រាអែល
បានបាញ់សម្លាប់អ្នកវាយប្រហារ។ ខណៈពេលនោះ ស្ថាប័នជួយស្ងគ្រោះអ៊ីស្រាអែល
បានឲ្យដឹងថា ជនហ្ស៊ីបម្នាក់ត្រូវចាក់រងរបួសធ្ងន់ក្នុងការវាយប្រហារមួយនៅទីប្រជុំ
ជន Kyriat Arab នៅជាយក្រុង Hebron៕