អ៊ុយក្រែនអំពាវនាវអោយរុស្ស៊ីចរចារនៅតំបន់អព្យាក្រឹត្យ
|
នាយករដ្ឋមន្ត្រីអ៊ុយក្រែន Arseny Yaseniuk |
(VOV)_អ៊ុយក្រែនបានអំពាវនាវអោយរុស្ស៊ីចរចារនៅតំបន់អព្យាក្រឹត្យ ដោយ
មានការចូលរួមរបស់អាមេរិក និង EU ។ នេះគឺជាសេចក្ដីប្រកាសរបស់នាយករដ្ឋម
ន្ត្រីអ៊ុយក្រែន Arseny Yaseniuk នៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនាជាមួយ
សមភាគីណ័រវេ Erna Solberg នាថ្ងៃទី១៨វិច្ឆិកា នៅទីក្រុង Kiev ។ នាយករដ្ឋមន្ត្រី
Arseny Yaseniuk បានសង្កត់ធ្ងន់ថា៖ លក្ខណះដើម្បីស្ថិរភាពនៅតំបន់ Donbass ភាគ
ខាងកើតអ៊ុយក្រែន និងចរចារជាមួយរុស្ស៊ី នោះគឺមូស្គូត្រូវគោរពរាល់កាតព្វកិច្ចរបស់
ខ្លួនតាមការព្រមព្រៀង Minsk ( Belarus) ។ ឆ្លើយតបនឹងសេចក្ដីអំពាវនាវពោលខាង
លើ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Grygori Karasin បានប្រកាសថា៖ រុស្ស៊ីត្រៀមខ្លួនជា
ស្រេចចូលរួមការចរចារជាមួយអ៊ុយក្រែន ប៉ុន្តែត្រូវមានវត្តមានរបស់ដំណាងតំបន់
ភាគខាងកើត-ខាងត្បូងអ៊ុយក្រែន៕