![អ.ស.ប. អំពាវនាវផ្តល់ជំនួយជាបន្ទាន់សំរាប់ប្រជាពលរដ្ឋនៅអាហ្វ្រិកដើម្បី ទប់ទល់នឹងទុរិ្ភក្ស - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_02_23/lhq keu goi ho tro khan cap chau phi doi pho voi nan doi.jpg) |
អ.ស.ប. អំពាវនាវផ្តល់ជំនួយជាបន្ទាន់សំរាប់ប្រជាពលរដ្ឋនៅអាហ្វ្រិកដើម្បី ទប់ទល់នឹងទុរិ្ភក្ស (VNA) |
(VOVworld) –ប្រាក់ចំនួន ៤ ពាន់ ៤០០ លានដុល្លាគឺជាតួរលេខដែល អ.ស.ប.
ត្រូវការដើម្បីផ្តល់ជំនួយបន្ទាន់សំរាប់ប្រទេសអាហ្វ្រិកចំនួន ៤ ដែលកំពុងរង
ឥទ្ធិពលដោយទុរិ្ភក្សគឺ៖ Nigeria សូម៉ាលី ស៊ូដង់ខាងត្បូងនិងយេម៉ែន សំដៅ
ទប់ស្កាត់គ្រោះអាសន្នមនុស្សធម៌ធំមួយ។ ថ្លែងមតិនៅសន្និសីទកាសែតនាថ្ងៃទី
២២ កុម្ភៈ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានសង្កត់ធ្ងន់
ថា៖ នាបច្ចុប្បន្ន មានប្រជាពលរដ្ឋចំនួន ២០ លាននាក់នៅបណ្ដាប្រទេសពោល
ខាង លើកំពុងប្រឈមមុខនឹងគ្រោះអាសន្នស្លាប់ដោយទុរិ្ភក្ស។ ដើម្បីជៀសវាង
ទុរិ្ភក្ស នេះ អ.ស.ប. ត្រូវបំរៃអង្គាសចំនួនប្រាក់ជំនួយពោលខាងលើជាបន្ទាន់
ពីឥឡូវនេះដល់ចុងខែមិនា។ ស្ថានភាពកាន់តែស្មុគស្មាញថែមទៀតក្នុងពេលដែល
អង្គការពហុជាគិនេះទើបនឹងប្រមូលផ្តុំបានចំនួនប្រាក់ ៩០ លានដុល្លាអាមេរិក
តែប៉ុណ្ណោះ៕