|
អ៊ីស្រាអែលកសាងទីលំនៅដ្ឋានថ្មីចំនួន២០០នៅតំបន់ភាគខាងកើត Jerusalem |
(VOV)_នាថ្ងៃទី១២ វិច្ឆិកា គណៈកម្មាធិការផែនការនិងសំណង់តំបន់ នៃសាលាក្រុង Jerusalem បានអនុម័តលើផែនការកសាងទីលំនៅដ្ឋានថ្មីចំនួន២០០ នៅតំបន់
ភាគខាងកើត Jerusalem ជាតំបន់ដីរបស់ប៉ាឡេស្ទិន ត្រូវអ៊ិស្រាអែលបានទន្ទ្រានកាន់
កាប់។ នេះគឺជាលើកទី៣ហើយក្នុងខែវិច្ឆិកានេះ ដែលគណៈកម្មាធិការនេះបានអនុ
ម័តទៅលើផែនការកសាងទីលំនៅដ្ឋានថ្មីនៅតំបន់ភាគខាងកើត Jerusalem។ កម្ម
ភាពនេះរបស់អ៊ិស្រាអែលគឺដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរបស់អង្គការឃ្លាំមើលសកម្មភាពស្នាក់នៅរបស់អ៊ិស្រាអែល Peace
Now លោកLior Amihai បានរិះគន់សេចក្តីសម្រេចចិត្តនេះរបស់អ៊ីស្រាអែល និង
សង្កត់ធ្ងន់ថា៖ នេះគឺជាកាយវិការខ្មៅកង្វក់ ក្នុងដំណាក់កាលរំសើបនេះ។
នាថ្ងៃនេះដែរ អាមេរិកក៏បានព្រមានបណ្ដាកាយវិការដូច្នេះ ដែលធ្វើអោយភាព
តានតឹងនៅទីក្រុងនេះឡើងជណ្ដើរថែមទៀត៕