ឥណ្ឌាផ្តោតសំខាន់លើទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម
|
ឥណ្ឌាយកចិត្តទុកដាក់ទំនាក់ទំនងសហប្រតិបត្តិការ
ជាមួយវៀតណាម (រូបថតៈ VOVworld) |
(VOVworld)-នាព្រឹកថ្ងៃទី៣១វិច្ឆិកា នៅទីក្រុងហាណូយនៃប្រទេសវៀតណាម ក្នុង
ការជួបសន្ទនា ជាមួយលោក Pallab Sengupta សមាជិកការិយាល័យនយោបាយ
និងជាប្រធាន គណៈកម្មការអន្តរជាតិគណៈបក្សកុម្មុយនិស្តឥណ្ឌា ដែលកំពុងមាន
ដំណើរទស្សនកិច្ច នៅវៀតណាម អនុប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាព
វៀតណាម លោកស្រី Nguyen Thi Hoang Van បានលើកត្រដែតនូវទំនាក់ទំនងមិត្ត
ភាព ដ៏ល្អប្រសើ រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឥណ្ឌា ជាពិសេសគឺ
ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ថ្នាកន់ដឹកនាំនៃប្រទេសទាំងពីរ។
លោក Pallab Sengupta បានឲ្យដឹងថា ដំណើរទស្សនកិច្ចវៀតណាមលើក នេះ
គឺសំដៅផ្លាស់ប្តូរផែនការរួមសហការរៀបចំមហោស្រពមិត្តភាពវៀតណាម ឥណ្ឌា
ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌានាឆ្នាំ២០១៥ខាងមុខ។ លោក Pallab Sengupta
សន្យាថា នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកពូនជ្រុំទំនាក់ទំនង
រវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួត ពីមួយថ្ងៃទៅ១ថ្ងៃ៕