ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ទទួលជួបជាមួយអភិបាលខេត្ត Kaluga នៃសហព័ន្ធរុស្ស៊ី
(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអញ្ជើញទទួលជួបលោក Vasilav Valerievich Shapsha អភិបាលខេត្ត Kaluga សហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញទទួលជួបលោក Vladislav Valerievich Shapsha អភិបាលខេត្ត Kaluga សហព័ន្ធរុស្ស៊ី (រូបថត៖ VGP/Minh Khoi) |
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិត្រូវបានសាកល្បងក្នុងប៉ុន្មានឆ្នាំមកនេះ ដែលជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធ ភាព រវាងវៀតណាម និងរុស្ស៊ី រួមទាំងខេត្ត Kaluga ជាមួយមូលដ្ឋាន និងដៃគូនានារបស់វៀតណាមផងដែរ។
ឧបនាយករដ្ឋមន្ត្រីបានស្នើថា ខេត្ត Kaluga អាចសម្របសម្រួលជាមួយមូលដ្ឋាន និងធុរកិច្ចវៀតណាម ដើម្បីស្រាវជ្រាវ និងអនុវត្តគម្រោងឧស្សាហកម្មផលិតកម្ម ដើម្បីប្រដេញតាមទាន់និន្នាការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
ចំណែកឯអភិបាលខេត្ត Vasilav Valerievich Shapsha បានឲ្យដឹងថា ខេត្ត Kaluga គឺជា "ក្លោងទ្វារ" ដើម្បីទាក់ទាញការវិនិយោគបរទេសនៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងប្រៀបខ្លាំងក្នុងវិស័យកសិកម្ម ឧស្សាហកម្មផលិតកម្ម ការថែទាំសុខភាព ឱសថ...។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ចំណូលពាណិជ្ជកម្មរវាង Kaluga និង វៀតណាមបានកើនឡើងដប់ដង ពីជាង ៣០ លានដុល្លារទៅជាង ៣០០ លានដុល្លារ។
អភិបាលខេត្ត Vasilav Valerievich Shapsha ក៏បានជូនដំណឹងថា សហគ្រាសវៀតណាមធំមួយបានវិនិយោគលើវិស័យចិញ្ចឹមសត្វ និងកែច្នៃទឹកដោះគោនៅ Kaluga ហើយជឿជាក់ថានាពេលខាងមុខនឹងមានសហគ្រាសវៀតណាមកាន់តែច្រើនដែលកំពុងស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តនេះ។ ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខេត្ត Kaluga ក៏ចង់បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាល និងផ្លាស់ប្តូរវប្បធម៌ជាមួយដៃគូ និងមូលដ្ឋានវៀតណាមផងដែរ៕