ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយ ប្រទេសដទៃទៀតចូលរួមការផ្លាស់ប្តូរបៃតង

(VOVWORLD) - នារសៀលថ្ងៃទី ៥ វិច្ឆិកា ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទី៦ នៅទីក្រុងសៀងហៃ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅវេទិកា “អភិវឌ្ឍន៍ការវិនិយោគ និងពាណិជ្ជ កម្មបៃតង - កសាងអរិយធម៌អេកូឡូស៊ីសកលជាមួយគ្នា”។ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha គឺជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនស្នូលទាំង៣ រូបនៅក្នុងវេទិកានេះ។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយ ប្រទេសដទៃទៀតចូលរួមការផ្លាស់ប្តូរបៃតង - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅវេទិកា “អភិវឌ្ឍន៍ការវិនិយោគ និងពាណិជ្ជ កម្មបៃតង - កសាងអរិយធម៌អេកូឡូស៊ីសកលជាមួយគ្នា”។ (រូបថត៖ អ្នកសារព័ត៌មាន VOV ប្រចាំនៅចិន)
ថ្លែងនៅវេទិកា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងថា នេះជា ពេលវេលាប្រវត្តិសាស្ត្រដើម្បីពិភពលោកផ្លាស់ប្ដូរយ៉ាងឆាប់រហ័សពីសេដ្ឋកិច្ចពណ៌ត្នោតទៅជាពណ៌បៃតង ដែលក្នុងនោះវិទ្យាសាស្ត្របច្ចេកវិទ្យាគឺជា “វ៉ាក់សាំង” ក្នុង ដំណើរការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរបៃតង។ លោកឧប នាយករដ្ឋមន្ត្រីបានស្នើឲ្យ ប្រទេសអភិវឌ្ឍន៍នានាត្រូវនាំមុខគេក្នុងការបង្កើតគំនិតផ្ដួច ផ្ដើម និងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីផលិតចេញបាននូវផលិតផលបៃតង ដូចជា អ៊ីដ្រូសែនបៃតង ហេដ្ឋារចនាសម្ព័ន្ធស្តុកទុក ការដឹកជញ្ជូន និងការផលិតដែល បំភាយឧស្ម័នទាបនិងមិនប៉ះពាល់ដល់បរិស្ថាន។
លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយ ប្រទេសនានា បង្កើតគំរូសហប្រតិបត្តិការមួយរវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុង អភិវឌ្ឍន៍សម្រាប់ការផ្លាស់ប្តូរបៃតង។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេស ទាំងបីដែលអនុវត្តន៍ភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ជាមួយក្រុម ប្រទេសឧស្សាហកម្មឈានមុខគេ (G7) វៀតណាមប្ដេជ្ញាចិត្តជំរុញយន្តការកៀងគរ ហិរញ្ញវត្ថុបៃតង។ តាមនោះ ដើមទុនពីរដ្ឋាភិបាលដើរតួនាទីនាំមុខ តម្រង់ទិសសម្រាប់ ប្រភពទុនវិនិយោគឯកជន ដើម្បីសម្រេចបាននូវគោលដៅនៃការកាត់បន្ថយការបំភាយ ឧស្ម័ន ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
បន្ទាប់ពីវេទិកា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha និងគណៈប្រតិភូវៀតណាម បានទៅទស្សនាតំបន់តាំងពិព័រណ៍របស់សហគ្រាសវៀតណាមជិត ៤០ នៅពិព័រណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ