ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបនាយកធនាគារ Sumimoto Mitsui
(VOVWORLD) - នារសៀលថ្ងៃទី៥ មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានទទួលជួបសន្ទនាជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ ប្រធានទ្វីបអាស៊ីនៃធនាគារ Sumimoto Mitsui (SMBC) របស់ជប៉ុននិងនាយក ទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាលនិងនីតិកម្មនៃក្រុមហ៊ុនធានារ៉ាប់រង់ Prudential។
ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបនាយកទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាលនិងនីតិកម្មនៃក្រុមហ៊ុន Prudential លោក Julian Adams (រូបថត៖ tapchicongsan.org.vn) |
ទទួលជួបនាយកទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាលនិងនីតិកម្មនៃក្រុមហ៊ុន Prudential លោក Julian Adams ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue អះអាងថា វៀតណាមនឹងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា អភិវឌ្ឍន៍សហគ្រាស អនុវត្តន៍គោលនយោបាយទាក់ទាញដើមទុនឲ្យសមស្របជាមួយនឹងបទដ្ឋានអន្តរជាតិ សំដៅបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសបរទេស ក្នុងនោះ មានសហគ្រាសអង់គ្លេសផង មកបណ្ដាក់ទុន ធ្វើអាជីវកម្មក្នុងរយៈពេលយូរអង្វែង។
លោក Vuong Dinh Hue ទទួលជួបនាយកប្រតិបត្តិជាន់ខ្ពស់ ប្រធានទ្វីបអាស៊ីនៃធនាគារ Sumimoto Mitsui (SMBC) របស់ជប៉ុន លោក Shosuke Mori |
ទទួលជួបនាយកប្រតិបត្តិជាន់ខ្ពស់ ប្រធានទ្វីបអាស៊ីនៃធនាគារ Sumimoto Mitsui (SMBC) របស់ជប៉ុន លោក Shosuke Mori ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានសម្ដែងគោលបំណងថា SMBC ជាមួយតួនាទីជាភាគទុនិកយុទ្ធសាស្ត្របរទេសនោះ នឹងចូលរួមយ៉ាងសកម្មថែមទៀតក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវ Eximbank របស់វៀតណាម។ រីឯខ្លួនវិញ លោក Shosuke Mori បានសន្យានឹងបង្កើនកិច្ចសហប្រតិបតិ្តការនិងវិនិយោគដ៏យូរអង្វែងនៅវៀតណាម៕