Arsenal បានឈ្នះខ្លាំងក្រុមជំរើសជាតិវៀតណាម
(VOV) /  
|
Arsenal បានឈ្នះក្រុមជំរើសជាតិវៀតណាម (vov.vn) |
VOV-ក្នុងការប្រគួតបាល់ទាត់មិត្តភាពនាយប់ថ្ងៃទី១៧កក្កដានៅ
ពហុកីឡាដ្ឋានជាតិ My Dinh ទីក្រុងហាណូយ ក្លឹបបាល់ទាត់អង់គ្លេស៍ Arsenal បានឈ្នះក្រុមជំរើសជាតិវៀតណាមដោយលទ្ធផល៧ទល់នឹង១។ នៅសន្និសីទ
កាសែតក្រោយការប្រគួត គ្រូបង្វឹក Arsenal លោក Arsene Wenger បានឲ្យដឹងថា លោកសប្បាយរីករាយដោយសារការគាំទ្រនិងការស្វាគមន៍របស់អ្នកគាំទ្រវៀត
ណាម។ គ្រូបង្វឹក Arsene Wenger ជាថ្មីម្ដងទៀតបានរំលឹកឡើងវិញសេចក្តី
អញ្ចើញមកទស្សនាប្រទេសអង់គ្លេស៍របស់លោកចំពោះអ្នកគាំទ្រមួយរូបរបស់
ក្រុមបាល់ទាត់ទីក្រុងឡុង។ អ្នកមានកិត្តិយសទទួលបានសេចក្តីអញ្ចើញនោះ
ជានិស្សិតមានអាយុ២០ឆ្នាំ Vu Xuan Tien អ្នកគាំទ្រ Arsenal ដែលបានរត់លើ
កំណាត់ផ្លូវ៥គីឡូម៉ែត្រតាមរថយន្តដឹកសមាជិកក្លឹប Arsenal។ រីឯខ្លួនវិញ គ្រូ
បង្វឹក Hoang Van Phuc របស់ក្រុមជំរើសជាតិវៀតណាមបានចាត់ទុកថាបណ្ដា
កីឡាករវៀតណាមបានរៀនសូត្រជាច្រើនក្រោយការប្រគួតលើកនេះ។
“សមត្ថភាពនិងបច្ចេកទេសរបស់គេអស្ចារ្សណាស់។ រីឯការចាញរបស់
យើងគឺមិនបាច់វិភាគទៀតឡើយពីព្រោះសមត្ថភាពរបស់បណ្ដាកីឡាករ Arsenal
អស្ចារ្សណាស់។ ជាពិសេសក្នុងពេលដែលបណ្ដាកីឡាករយើងបានស៊ុតចូលទី
នៅប៉ុន្មាននាទីចុងក្រោយការប្រគួត គណៈកម្មាការបង្វឹកយើងខ្ញុំរំភើបចិត្តនិង
ពេញចិត្តណាស់៕”
-VOV