CNRP ដាក់ចេញលក្ខខ័ណ្ឌសំរាប់ការចរចារជាបន្ត

CNRP ដាក់ចេញលក្ខខ័ណ្ឌសំរាប់ការចរចារជាបន្ត - ảnh 1
ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា លោក​ សម រង្ស៊ី (Image: Vietnam+)

(VOVworld) – គណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) បានដាក់ចេញលក្ខខ័ណ្ឌ
ចំនួន ៣ ដើម្បីចាប់ផ្តើមការចរចារឡើងវិញនាចុងសប្តាហ៍នោះ។ បណ្ដាលក្ខខ័ណ្ឌ
បានលើកច្បាស់ថា៖ បណ្ដាសមាជិកសភា CNRP មិនចូលរួមសកម្មភាពណាមួយ
នៅរដ្ឋសភាដល់ពេលណាការចរចារនឹងត្រូវបានចាប់ផ្តើមឡើងវិញ សមាសភាព
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ លាលែងពីដំណែង ការ
កែទម្រង់ នៃរដ្ឋាភិបាលត្រូវឈរលើសំណើរនៃតំណាងរបស់គណៈកម្មាធិការជាន់
ខ្ពស់អ.ស.ប.​ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងពេលនោះ អ្នកនាំពក្យរបស់
គណៈបក្សប្រជាជនកម្ពុជា (CPP) លោក ជាម យៀប នាថ្ងៃទី ២៧ តុលា បាន
អះអាងជាថ្មីម្តងថា៖  CPP នឹងមិនជួបចរចារជាមួយ CNRP ដល់ពេលណាសមាជិក
សភាចំនួន ៥៥ រូបរបស់ CNRP មិនបញ្ឈប់ការធ្វើពហិការរបស់ខ្លួន ក្នុងរដ្ឋសភា
ទេនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ