IMF មានគោលបំណងបង្កើនកិច្ចសហប្រតបត្តិការនិងជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍
|
IMF មានគោលបំណងបង្កើនកិច្ចសហប្រតបត្តិការនិងជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ |
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Christine Lagarde អគ្គនាយិការ
មូលនិធិអន្តរជាតិ (IMF )ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី១៦មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានឧទ្ទេសនាមអំ
ពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំ
កន្លងទៅ និងបានអោយដឹងថា៖ វៀតណាមទទួលបានសមិទ្ធិផលសំខាន់ជាច្រើន
លើគ្រប់វិស័យ តាមទិសស្ថិរភាព និងអភិវឌ្ឍន៍ចីរភាព ប្រសិទ្ធិភាព។ ក្នុងសភាពការ
ធ្វើសមាហរណកម្មនាបច្ចុប្បន្ន នាយករដ្ឋមន្ត្រីជឿជាក់ថា៖ ដោយមានការខំប្រឹងប្រែង
របស់ខ្លួន និងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ ដែលក្នុងនោះ
មាន IMF វៀតណាមនឹងបន្តអភិវឌ្ឍន៍ អនុវត្តល្អរាល់គោលដៅដែលបានដាក់ចេញ។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ក៏បានសម្ដែងនូវគោលបំណង
បន្តទទួលបានការជួយឧបត្ថម្ភពី IMF ផងដែរ។
រីឯ លោកស្រី Christine Lagarde បានអោយដឹងថា៖ក្រៅពីការជួយឧបត្ថម្ភខាង
ហិរញ្ញវត្ថុ IMF កំពុងឆ្ពោះទៅការជួយឧបត្ថម្ភវៀតណាមអំពីបច្ចេកទេស ការបណ្ដុះ
បណ្ដាល។ លោកស្រីបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះលទ្ធផលនានានៃការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដែលវៀតណាម ទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ។
លោកស្រី Christine Lagarde ក៏បានអះអាងថា៖IMF ជានិច្ចកាលមានគោលបំណង
ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិ
ការ ជយយឧបត្ថម្ភវៀតណាម អនុវត្តគោលដៅអភិវឌ្ឍន៍នានា៕