WB វាយតំលៃខ្ពស់យថាទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាម
|
WB វាយតំលៃខ្ពស់យថាទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាម(www.tinkinhte.com) |
(VOV)_របាយការណ៍យថាទស្សន៍សេដ្ឋកិច្ចសកល នាពេលថ្មីៗនេះរបស់ធនា
គារពិភពលោក (WB) បានអោយដឹងថា៖វៀតណាមរួមជាមួយខឿនសេដ្ឋកិច្ចចំនួន៥
កំពុងលេចចេញនឹងជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងឆ្នាំនេះ និងច្រើនឆ្នាំជា
បន្ត។ ក្នុងរបាយការណ៍នេះ WB បានវាយតំលៃវៀតណាមបានមានការខំប្រឹងប្រែង
អភិវឌ្ឍន៍ខ្លាំងក្លា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមបានជំរុញ
ខ្លាំងឯកជនភាវូបនីយកម្ម។ ផលិតផលសរុបក្នុងស្រុក (GDP) ក្នុងឆ្នាំ ២០១៥ ផ្នែក
ផលិតកម្មនិងសេវាកម្មស្មើនឹង៨២%។ ទន្ទឹមនឹងនោះ តំបន់ឯកជន របស់វៀតណាម
កំពុងមានកំណើនខ្ពស់ដោយសារ ចំនួនប្រជាជន និងបរិមាណពលករកាន់តែច្រើន
ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រាក់ខែក៏បានកើនឡើង និងតំលៃស្ថិរភាពនៅកំរិតទាប៕