កម្មវិធីពិសេស “ឮសំឡេងនិទាឃរដូវមកដល់”

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី!  ឆ្នាំ ២០២១ ជាមួយនឹងការលំបាកនិងឧបសគ្គបានកន្លងផុតទៅ។ យើងទាំងអស់គ្នាសូមស្វាគមន៍ឆ្នាំខាល ចត្វាស័ក ២០២២ ដ៏ពិសេស ខណៈដែលប្រទេសជាតិឈានចូលដំណាក់កាលថ្មី ត្រៀមខ្លួនសម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍក្រោយពីជំងឺរាតត្បាតកូវីដ ១៩។ កម្លាំងរស់ថ្មី ជំនឿជាក់ថ្មីពាសពេញគ្រប់ទីកន្លែង។ ហើយមនុស្សគ្រប់គ្នាតែងតែបង់ប្រាថ្នាថា និទាឃៈរដូវឆ្នាំ ខាល ចត្វាស័ក២០២២ នេះ ប្រទេសវៀតណាមនឹងកាន់តែសម្បូរសប្បាយ។

កម្មវិធីពិសេស “ឮសំឡេងនិទាឃរដូវមកដល់” - ảnh 1ផ្កានិងដើមឈើ Bonsai ជាច្រើនត្រូវបានតុបតែងនៅមុខទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដើម្បីស្វាគមន៍និទាឃរដូវ (រូបភាព៖ Thanh Vu/TTXVN)

“សប្បាយណាស់! ជីវភាពបានវិលមករកភាពធម្មតាវិញហើយ។ ស្នាមញញឹមជាប់លើមុខអ្នករាល់គ្នា”។

“ចាប់ផ្តើមឡើងវិញ ពោលគឺ កុមារអាចទៅសាលារៀន ឪពុកម្តាយទៅធ្វើការ ក្រុមហ៊ុនបើកឡើងវិញ ទទួលបានប្រាក់ខែប្រចាំខែហើយ”។

“ខ្ញុំមានអារម្មណ៍សុខសាន្តណាស់។ បំណងប្រាថ្នារបស់ខ្ញុំគឺចង់ឲ្យជំងឺរាតត្បាតត្រូវបានលុបបំបាត់។ ទីក្រុងហូជីមិញវិលត្រលប់មកជីវភាពរស់នៅដូចដើមវិញ។

"រដូវផ្ការីកមកដល់ហើយ សូមបួងសួងសេចក្តីសុខដល់គ្រប់ក្រុមគ្រួសារ សុខភាពល្អ និងសេចក្តីសុខពេញឆ្នាំថ្មី”។

ការចែករំលែក និងបំណងប្រាថ្នារបស់ប្រជាជនទីក្រុងហូជីមិញក៏ជាបំណងប្រាថ្នារួមរបស់ប្រជាជនវៀតណាមនៅពេលទទួលនិទាឃរដូវ ពិសេសគឺនិទាឃរដូវនៃឆ្នាំខាល ចត្វាស័ក ២០២២។  អ្នកទាំងអស់គ្នាបញ្ចេញនូវជំនឿនិងក្តីសង្ឃឹមនាពេលអនាគត។     មនុស្សម្នាក់ៗ សុទ្ធតែបង្កប់នូវក្តីសុបិន បំណងប្រាថ្នា គ្រោងសាងជីវិតថ្មី ដើម្បីឲ្យទីក្រុងបានស្តារឡើងវិញនិងកាន់តែរីកចម្រើន។ លោក Nguyen Hoang Anh (នៅទីក្រុងហូជីមិញ) ដែលជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលចំនួន ១០ នាក់ ដែលទទួលបានពានរង្វាន់អ្នកស្ម័គ្រចិត្តជាតិក្នុងឆ្នាំ ២០២១ បានសំណេះសំណាលថា៖ “ដំណើរកន្លងមកនេះបានផ្តល់មេរៀនដល់ខ្ញុំ អំពីពេលវេលា គ្រួសារ និងសាមគ្គីភាព។ បើយើងសាមគ្គីគ្នា យើងអាចជម្នះបានរាល់ការលំបាក។ នៅឆ្នាំ ២០២២ ខ្ញុំមានបំណងចង់ផ្សព្វផ្សាយសកម្មភាពសប្បុរសធម៌របស់ខ្លួន ដើម្បីឱ្យយុវជនអាចរួមដៃគ្នាចូលរួមចំណែកនិងធ្វើអ្វីដែលមានន័យបន្ថែមទៀតសម្រាប់អ្នកជុំវិញខ្លួន។ សម្រាប់ទីក្រុងហូជីមិញ ខ្ញុំសង្ឃឹមថា ទីក្រុងអាចការពារតំបន់បៃតង និងបន្តអភិវឌ្ឍន៍ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ខ្ញុំប្រាកដជាជឿជាក់ថា ទីក្រុងនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្រោមការដឹកនាំ របស់រដ្ឋាភិបាលនិងការស្រុះចិត្តគំនិតរបស់ប្រជាជនក្នុងទីក្រុង”។

រដូវផ្ការីកដ៏ពិសេសមួយកំពុងរីកសាយភាយនៅគ្រប់ផ្លូវក្នុងទីក្រុងហូជីមិញ ដោយចាប់ផ្តើមពីផ្លូវតូចទៅផ្លូវប្រសព្វ ពីវិស័យសេដ្ឋកិច្ច រហូតដល់ជីវភាពសង្គម…។ ទីក្រុងផ្លាស់ប្តូរដើម្បីស្វាគមន៍និទាឃរដូវពិសេស ឆ្នាំខាល ចត្វាស័ក ក្នុងអារម្មណ៍ថ្មី។ អាជ្ញាធរទីក្រុងហូជីមិញបានបំផុសការប្តេជ្ញាចិត្តក្នុងការស្ថាបនា ភាពបត់បែន ការសម្របខ្លួនដោយសុវត្ថិភាព ដោយគិតគូរពីមធ្យោបាយប្រកបដោយប្រសិទ្ធភាពដើម្បីស្តារកំណើនទីក្រុងឡើងវិញ។ លោក Nguyen Thien Nhan សមាជិករដ្ឋសភាគណៈប្រតិភូទីក្រុងហូជីមិញ បានឲ្យដឹងថា៖  “សម្ភារៈនិងស្មារតីដ៏សំខាន់បំផុត នៃខឿនសេដ្ឋកិច្ចរបស់ទីក្រុងនៅតែនៅដដែល។ បរិក្ខារ បច្ចេកវិជ្ជានិងគ្រឿងចក្ររបស់សហគ្រាសរាប់រយពាន់ក៏នៅដដែល។ អ្នកដឹកនាំធុរកិច្ច បុគ្គលិកបច្ចេកទេស និងពលករជាង ៩០% នៅតែមាន ហើយទំនាក់ទំនងជាមួយដៃគូក៏នៅតែមានដែរ។ ពោលគឺឆន្ទៈកើនឡើងគឺរឹងមាំណាស់”។

និទាឃៈរដូវឆ្នាំខាល ចត្វាស័ក  ដែលគូសសញ្ញាអំពីដំណាក់កាលប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបានរបស់ទីក្រុងហូជីមិញ ទីក្រុងកំពុងរស់រៀនឡើងវិញជាបណ្តើរៗបន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ អនាគតភ្លឺស្វាងនិងបន្តរស់នៅ រួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។

កម្មវិធីពិសេស “ឮសំឡេងនិទាឃរដូវមកដល់” - ảnh 2លោក Tuan Jeon 

Jeon Hyung Jun ត្រូវបានគេស្គាល់ថា Tuan Jeon គឺជាកម្លោះមួយរួបមកពីកូរ៉េខាងត្បូង ដែលស្រលាញ់វៀតណាមខ្លាំងណាស់។ បានត្រឡប់មកវៀតណាមវិញនៅចុងឆ្នាំ ២០២១ ដើម្បីសិក្សាថ្នាក់អនុបណ្ឌិតនៅដេប៉ាដឺម៉ង់ទំនាក់ទំនងអន្តរជាតិនៃបណ្ឌិតសភាការទូត ហើយបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័កជាឆ្នាំដំបូងដែល Tuan Jeon ទទួលបុណ្យតេតនៅភាគខាងជើងវៀតណាម។ ទិដ្ឋភាពដែលប្រជាជនហាណូយ ត្រៀម ឲ្យបុណ្យតេតនិងអំណរបុណ្យតេត  ពិតជាប្លែកសម្រាប់កម្លោះកូរ៉េខាងត្បូងរូបនេះ។

“មុនបុណ្យតេត ប្រជាជនហាណូយមានភាពមមាញឹកណាស់ រៀបចំយ៉ាងប្រណិត។ នៅតាមផ្លូវ អ្នកគ្រប់គ្នាបានយកផ្កាម៉ាក់ខៃមកផ្ទះ មិនមែនផ្កាតូចៗទេ ប៉ុន្តែមានមែកផ្កាធំៗ។ នៅគ្រប់ទីកន្លែងមានការតុបតែងលម្អដើម្បីអបអរឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក។ ខ្ញុំឃើញប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបុណ្យតេត”។

ដូចទៅនឹង Tuan Jeon ឆ្នាំនេះ អាជីវករ Lam Bach Lien (ជនជាតិចិន) បានទទួល បុណ្យចូលឆ្នាំថ្មីនៅប្រទេសវៀតណាម។ ទោះបីជា នាងបានទទួលបុណ្យតេត នៅប្រទេសវៀតណាមតែម្នាក់ឯងក៏ដោយ ក៏ Lam Bach Lien តែងតែមានអារម្មណ៍កក់ក្ដៅ ដោយសារការយកចិត្តទុកដាក់និងការចែករំលែកពីប្រជាជនវៀតណាមជុំវិញខ្លួននាង។

“នៅយប់ថ្ងៃឆ្លងឆ្នាំថ្មី ខ្ញុំបានទៅមើលបឹង Guom។ ថ្ងៃទី១ នៃបុណ្យតេត ខ្ញុំបានទៅវត្តនៅហាណូយ។ ផ្ទះសហគមន៍និងវត្តអារាមក្នុងប្រទេសវៀតណាម ក៏មានលក្ខណៈស្រដៀងគ្នាជាមួយប្រទេសរបស់ខ្ញុំដែរ ដូច្នេះហើយទើបធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មិនសូវនឹកផ្ទះឡើយ។ សំណាងសម្រាប់ខ្ញុំ ខ្ញុំមានមិត្តវៀតណាមដែលយកចិត្តទុកដាក់យ៉ាងខ្លាំង។ មិត្តភ័ក្តិវៀតណាមបានអញ្ជើញខ្ញុំទៅផ្ទះរបស់ពួកគេដើម្បីអំណរបុណ្យតេត បរិភោគនុំអន្សមនិងទទួលយកបរិយា កាសអំណរឆ្នាំថ្មីរបស់ក្រុមគ្រួសារ។ ខ្ញុំចង់ថ្លែងអំណរគុណចំពោះការផ្តល់កម្លាំងចិត្តសម្រាប់រូបខ្ញុំ ដែលបានទទួលនាងខ្ញុំដោយភាពកក់ក្តៅជាទីបំផុត”។

ដោយមានអារម្មណ៍ថា មានភាពកក់ក្តៅ របស់ប្រជាជនវៀតណាម ស្មារតីសុទិដ្ឋិនិយមបន្ទាប់ពីការលំបាកជាច្រើនបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩  ជនបរទេសមានបំណង និងជឿជាក់ថា វៀតណាមក្នុងឆ្នាំថ្មីនឹងមានស្ថិរភាព ស្តារឡើងវិញ និងអភិវឌ្ឍន៍។

លោកអ្នកនាងជាទីមេត្រី! ឆ្នាំ ២០២១ គឺជាឆ្នាំដំបូងដែលសមាគមនិស្សិតនិងយុវជន វៀតណាមនៅអឺរ៉ុប បំផុសកម្មវិធីគំនិតផ្តួចផ្តើមយុវជនវៀតណាម (InnoCity) ដោយមានបំណងចង់អភិវឌ្ឍន៍ទេពកោសល្យនិងការរួមចំណែកដល់ប្រទេសជាតិ ពីយុវជនជំនាន់ក្រោយរស់នៅក្រៅប្រទេស។ ជោគជ័យដែលមិននឹកស្មានដល់ នៅពេលដែលគណៈកម្មាធិការរៀបចំទទួលបានគម្រោងច្នៃប្រឌិតថ្មីចំនួនជិត ១៥០ ដោយភ្ជាប់ទំនាក់ទំនងអ្នកនិពន្ធ អ្នកជំនាញ និងបញ្ញវន្តវៀតណាមវ័យក្មេងជាង ៤០០ នាក់នៅជុំវិញពិភពលោក។ ក្នុងពិធីប្រគល់ពានរង្វាន់ Innovation Rising Star Awards នាពេលថ្មីៗនេះ (ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២) លោក Do Xuan Ha តំណាងក្រុមអ្នកនិពន្ធមកពីសមាគមនិស្សិតវៀតណាមនៅកូរ៉េខាងត្បូង បានអនុវត្តន៍គម្រោង HHT Future (ក្នុងវិស័យទីក្រុងឆ្លាតវៃ) បានចែករំលែកថា៖ “កម្មវិធីនេះពិតជាមានអត្ថន័យណាស់សម្រាប់មជ្ឈដ្ឋានវ័យក្មេងដូចយើងខ្ញុំ។ សង្ឃឹមថាការងារស្រាវជ្រាវនឹងត្រូវបានទទួលស្គាល់ក្នុងពេលដ៏ខ្លីខាងមុខ ហើយកម្មវិធីនឹងកាន់តែមានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះជាពុំខាន”។

យោងតាមលោកស្រី Vu Thoai San ប្រធានក្រុមប្រឹក្សាយុវជនវៀតណាម InnoCity, ប្រធានសមាគមនិស្សិតវៀតណាមនៅប្រទេសហូឡង់ ថា InnoCity កំពុងក្លាយជាស្ពានតភ្ជាប់ប្រភពធនធាននានានិងធាតុផ្សំក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីជួយគំនិតផ្តួចផ្តើមរបស់វៀតណាម រីកសាយភាយទូទាំងពិភពលោក។ InnoCity កំពុងរីកសាយភាយកាន់តែខ្លាំងឡើងក្នុងចំណោមយុវជនវៀតណាមទូទាំងពិភពលោក។

“យើងខ្ញុំចង់បង្កើតឱកាសសម្រាប់យុវជនដែលមានទេពកោសល្យនៅអឺរ៉ុប ដើម្បីមានលំនឹងសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ បន្ទាប់ពីអនុវត្តន៍បានមួយរយៈមក  កម្មវិធីក៏បានសម្រេចចិត្តពង្រីកមិនត្រឹមតែនៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសវៀតណាមក៏ដូចជានៅតាមបណ្តាប្រទេសដទៃទៀតផងដែរ។ សកម្មភាពក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងប្រទេសនិងក្រៅប្រទេសក៏បានដំណើរការយ៉ាងផុលផុស។  អ្នកទាំងអស់គ្នា សុទ្ធតែមានតម្រូវការនិងបំណងប្រាថ្នាដើម្បីរួមចំណែកដល់ប្រទេសជាតិ”។

ជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ដែលសំដៅលើយុវជន និងការលើកកម្ពស់ស្មារតីនៃការច្នៃប្រឌិត ភាពជាសហគ្រិនគឺជាការផ្តោតសំខាន់ រួមទាំងក្រុមគម្រោងល្អបំផុតដែលមានគោល ដៅអភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាពនៅឆ្នាំ ២០២២។ កម្មវិធីនេះផ្តោតលើសកម្មភាពជាក់ស្តែងជាច្រើន។

“នៅក្នុងរដូវកាលបន្ទាប់ Innocity មានគោលបំណងទាក់ទាញគម្រោងដែលមានគុណភាពកាន់តែច្រើន ហើយថែមទាំងបណ្តុះបណ្តាលការតភ្ជាប់ការវិនិយោគបន្ថែមទៀតសម្រាប់គម្រោងទាំងនេះ។ យើងក៏ចង់រៀបចំសកម្មភាពជាបន្តបន្ទាប់ ដើម្បីភ្ជាប់ប្រព័ន្ធអេកូឡូស៊ីកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើតបទពិសោធន៍សម្រាប់អ្នកចូលរួម ដៃគូ និងអ្នករួមដំណើរ។ យើងខ្ញុំក៏ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការតភ្ជាប់អន្តរជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសវៀតណាម”។

កម្មវិធី Innocity ដែលជាកម្មវិធីគំនិតផ្តួចផ្តើមវ័យក្មេងរបស់វៀតណាម ដែលកំពុងក្លាយជាស្ពានតភ្ជាប់ចំណេះដឹង តភ្ជាប់ធនធាន ជាបណ្តើរៗ ជួយអភិវឌ្ឍន៍គំនិតផ្តួចផ្តើម និងការច្នៃប្រឌិតរបស់យុវជនវៀតណាមជុំវិញពិភពលោក ជំរុញទឹកចិត្តពួកគេឱ្យប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រទេសវៀតណាមមួយអភិវឌ្ឍន៍និងរីកចម្រើន។

កម្មវិធីពិសេស “ឮសំឡេងនិទាឃរដូវមកដល់” - ảnh 3សាស្ត្រាចារ្យបណ្ឌិតវិទ្យាសាស្ត្រ Vu Minh Giang (រូបថត៖ សាកលវិទ្យាល័យជាតិហាណូយ)

ដើម្បីឱ្យមានការប្រមើលមើលទិដ្ឋភាពទូទៅបន្ថែមទៀតអំពីនិទាឃរដូវថ្មីរបស់ប្រទេសជាតិ យើងខ្ញុំសូមអញ្ជើញប្រិយមិត្តស្តាប់នូវបទសម្ភាសន៍សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Minh Giang។

អ្នកយកព័ត៌មាន៖ ចាស! លោកសាស្ត្រាចារ្យ Vu Minh Giang ជាទីគោរព តើលោកវាយតម្លៃយ៉ាងណាចំពោះការលះបង់ និងបំណងប្រាថ្នារបស់ប្រជាជនវៀតណាម ដែលចង់បោះជំហានទៅមុខយ៉ាងរឹងមាំក្នុងនិទាឃរដូវថ្មី និទាឃរដូវ ឆ្នាំខាល ចត្វាស័ក ២០២២ នេះ ចាស!

លោក Vu Minh Giang តាមគំនិតខ្ញុំ នោះជាសេចក្តីប្រាថ្នាជនជាតិ។ ពោលគឺជនជាតិយើងនេះ ពីថ្នាក់ដឹកនាំកំពូលរហូតដល់ប្រជាជនសាមញ្ញ សុទ្ធតែមានបំណងប្រាថ្នាចូលរួមក្នុងបុព្វហេតុនាំប្រទេសឲ្យមានភាពរីកចម្រើន។ ច្បាស់លាស់ថា  បំណងប្រាថ្នានោះ ទៅនឹងបានសម្រេចក្នុងឆ្នាំ ២០២២នេះជាពុំខាន។ ហើយយើងកំពុងទាញយកប្រយោជន៍ពីជនជាតិវៀតណាមទាំងអស់ដែលយើងមានទៅជាគុណសម្បត្តិប្រកួតប្រជែង។ ស្មារតីជនជាតិវៀតណាមត្រូវបានលើកតម្កើងនឹងក្លាយជាប្រភពធនធានដ៏អស្ចារ្យសម្រាប់ឆ្នាំថ្មី។ យើងត្រូវឈានទៅដំណាក់កាលថ្មីជាមួយពាក្យជឿជាក់ខ្ពស់លើខ្លួនឯង ដើម្បីមានផ្នត់គំនិតផ្សេងក្នុងការអភិវឌ្ឍប្រទេសជាតិ”។

អ្នកយកព័ត៌មាន៖ ចាស! លោកសាស្ត្រាចា្យបានអញ្ជើញលើកឡើងពីស្ថានភាពចិត្តមួយផ្សេងទៀតនៅក្នុងការអភិវឌ្ឍរបស់ប្រទេស ចាប់តាំងពីនិទាឃរដូវពិសេសនេះ តើលោកសាស្ត្រាចារ្យអាចបញ្ជាក់លម្អិតអំពីកត្តានេះបានទេ ចាស!

លោក Vu Minh Giang សម្រាប់ប្រជាជាតិវៀតណាម ត្រូវតែមានទស្សនៈវែងជាងនេះ។ ប្រជាជាតិមួយដែលធ្លាប់ធ្វើឡើងរឿងអស្ចារ្យជាច្រើនក្នុងប្រវត្តិសាស្ត្រ ហេតុដូច្នេះ គ្មានហេតុផលមិនសម្រេចបាននាបច្ចុប្បន្នទេ។ នៅឆ្នាំ២០២២ យើងកំពុងបំពេញនូវសេចក្តីប្រាថ្នាដ៏រុងរឿង ក្លាយជាប្រទេសរីកចម្រើន តើយើងអាចធ្វើបានឬអត់ ប៉ុន្តែពីសមិទ្ធិផលយើងសម្រេចបានកាលពីអតីតកាល ហេតុអ្វីយើងមិនមានជំនឿជាក់។ ក្នុងដំណាក់កាលនេះ យើងមិនត្រឹមតែជឿជាក់លើអនាគត ការអភិវឌ្ឍន៍ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាហាក់បីដូចជាសន្ទស្សន៍នៃពាក្យ ជំនឿជាក់ កាន់តែកើនឡើង ហើយនៅពេលដែលយើងមានជំនឿជាក់លើខ្លួន ជឿជាក់លើអនាគតរបស់ប្រទេសជាតិ។ ទាំងអស់នេះគឺជាកម្លាំងពលំថ្មីដែលកំពុងបង្កើតឡើងក្នុងសហគមន៍ជនជាតិវៀតណាម”។

អ្នកយកព័ត៌មាន៖ ចាស! អាចឃើញថា កម្លាំងថ្មីកំពុងបង្កើតនៅក្នុងសហគមន៍ជនជាតិវៀតណាម។ ដូច្នេះតាមទស្សនៈផ្ទាល់ខ្លួន តើលោកសាស្ត្រចារ្យជឿជាក់យ៉ាងម៉េចចំពោះជោគជ័យរបស់ប្រទេសជាតិ”។

លោក Vu Minh Giang ឆ្នាំ ២០២២ នឹងក្លាយជាឆ្នាំស្តារឡើងវិញ យ៉ាងខ្លាំងលើគ្រប់វិស័យ ដូច្នេះយើងត្រូវរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយទាំង៖ ទេពកោសល្យ ធនធានសម្ភារៈ និងដំណោះស្រាយ ដើម្បីធ្វើឱ្យប្រទេសជាតិអភិវឌ្ឍកាន់តែឆាប់រហ័ស។ ប្រែក្លាយគ្រោះថ្នាក់ទៅជាកានានុវត្តន៍។ ទាំងនោះគឺជាការសន្យាសម្រាប់ឆ្នាំ ២០២២។ នៅលើឆាកអន្តរជាតិ ឋានៈអន្តរជាតិរបស់យើងមានលក្ខណៈខុសពីមុនឆ្ងាយ។ យើងត្រូវបានបោះឆ្នោតជ្រើសរើសជាលើកទី២  ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាស្ថាប័នខ្ពស់បំផុតនៃអង្គការលំដាប់ពិភពលោកនេះ ជាមួយនឹងសម្លេងគាំទ្រដាច់ខាត។   ជាមួយនឹងឋានៈថ្មីបែបនេះ ខ្ញុំគិតថា កម្លាំងពលំរបស់វៀតណាមមានការកើនឡើងទ្វេដង។ នោះគឺជាចំណុចពិសេសនៃឆ្នាំ ២០២២។ ពោលគឺ ប្រទេសវៀតណាម ដែលមានមុខតំណែងនិងឋានៈខុសពីមុន ដោយមានបុព្វបទដែលយើងអាចរំពឹងថាយើងនឹងបង្កើតឡើងចំណុចលោតផ្លោះក្នុងឆ្នាំ ២០២២នេះជាពុំខាន”។

អ្នកយកព័ត៌មាន៖ ចាស! សូមអរគុណលោកសាស្រ្តាចារ្យបណ្ឌិតវិទ្យាសាស្ត្រ Vu Minh Giang៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ