ការងារកាត់បន្ថយភាពក្រីក្រ សមិទ្ធិជាសារវ័ន្ទរបស់សិទ្ធិមនុស្សវៀតណាម

(VOV)_សិទ្ធិមនុស្ស មានអត្ថន័យទូលំទូលាយគឺមានន័យថា៖ នៅទីនេះ មនុ
ស្សត្រូវបានសង្គមយកចិត្តទុកដាក់ បង្កលក្ខណះងាយស្រួលដើម្បីអភិវឌ្ឍន៍លើ
គ្រប់វិស័យក្នុងជីវភាពរស់នៅ ទាំងខាងសម្ភារះនិងស្មារតី។ សមិទ្ធិអំពីសិទ្ធិ មនុស្សនៅវៀតណាម ត្រូវបានលេចត្រដែកតាមរយៈការងារកាត់បន្ថយភាពក្រី
ក្រ និងសមិទ្ធិ​ទាំងនេះត្រូវបានសហគមន៍អន្តរជាតិ​វាយតំលៃខ្ពស់​។ 

 ការងារកាត់បន្ថយភាពក្រីក្រ សមិទ្ធិជាសារវ័ន្ទរបស់សិទ្ធិមនុស្សវៀតណាម - ảnh 1
ការងារកាត់បន្ថយភាពក្រីក្រ សមិទ្ធិជាសារវ័ន្ទរបស់សិទ្ធិមនុស្សវៀតណាម(TTXVN)

ក្នុងវិស័យសិទ្ធិមនុស្ស ទស្សនះរបស់អង្គការសហប្រជាជាតិ ក៏ដូចជា​ទស្សនះ ​និងច្បាប់វៀតណាម សុទ្ធតែបានអះអាងនូវបណ្ដាសិទ្ធិជាសារ​វ័ន្តរបស់មនុស្ស គឺ៖​សិទ្ធិបានរស់នៅ សិទ្ធិសេរីភាព សិទ្ធិសន្តិសុខបុគ្គល ​សិទ្ធិស្មើភាព​ចំពោះមុខ​ច្បាប់ និងត្រូវបានច្បាប់ការពារ …។ល។ សិទ្ធិទាំងនេះអាចអនុវត្ត​បាន ពេល
ដែលតម្រូវ ការចាំបាច់នានារបស់មនុស្សត្រូវបានធានា។ នោះគឺការបំពេញតាម តម្រូវខាងការហូបចុក ទឹកស្អាត​ ពិនិត្យនិងព្យាបាលជំងឺ ​និងអប់រំ។ ការងារកាត់
បន្ថយ ភាពក្រីក្រនៅវៀតណាមបាននាំមកនូវតម្រូវការចាំបាច់ និងសិទ្ធិជាសារវ័ន្ត ទាំងនោះសំរាប់ប្រជាជន។

          ការងារកាត់បន្ថយភាពក្រីក្រ ខ្លឹមសារសំខាន់ក្នុងបណ្ដាគោលនយោបាយ
សង្គមកិច្ច

គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាមគឺលុបបំបាត់ភាពក្រីក្រ លើកស្ទួយជីវ
ភាពរស់នៅ ផ្សាភ្ជាប់ជាមួយបណ្ដាសិទ្ធិរបស់មនុស្ស និងឆ្ពោះទៅការអភិវឌ្ឍន៍លើ
គ្រប់វិស័យរបស់មនុស្ស។ ដូច្នេះ ការងារកាត់បន្ថយភាពក្រីក្រនេះត្រូវបានវៀត ណាមជំរុញខ្លាំងពីដើមទសវត្ស៍ទី៩០ ក្នុងសតវត្ស%ទី២០មក​ រួមជាមួយបុព្វហេតុ
ផ្លាស់ ប្តូរថ្មីប្រទេសជាតិ។ រហូតមកដល់សតវត្ស៍ទី២១នេះ រដ្ឋវៀតណាម នៅបន្ត
រួម បញ្ចូលការកាត់បន្ថយភាពក្រីក្រជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍​ចីរភាពរបស់ប្រ
ទេសទាំងមូល  និងនៅតំបន់និមួយៗ។ បណ្ដាកម្មវិធីកាត់​បន្ថយភាពក្រីក្រត្រូវ
បានប្រមូលផ្តុំ នៅតំបន់ព្រៃភ្នំ ព្រំដែន តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន និង តំបន់កោះសមុទ្រទៀតផង។ ​ក្នុងនោះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ​សង្គម នៅបណ្ដា
ឃុំលំបាក​ពិសេស តំបន់ជនរួមជាតិជាជនជាតិភាគតិច និងព្រៃភ្នំ (ឬបានហៅថា កម្មវិធី១៣៥) មានការជះឥទ្ធិពលខ្លាំងក្លាបំផុត ​ដោយសារឃុំលំបាកជាពិសេសចំ
នួន២០០០  និងបណ្ដាឃុំនៅតំបន់ព្រំដែន ត្រូវបានវិនិយោគ ដើម្បីអភិវឌ្ឍន៍ផ
លិតកម្ម  លើកស្ទួយជីវភាពរស់នៅអោយបណ្ដាគ្រួសារជាជនជាតិភាគតិច 
អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មសាធារណះនានា ដូចជា៖អគ្គីសនី  ទឹកស្អាត សាលារៀន …ជាដើម។

          លទ្ធផលកាត់បន្ថយភាពក្រីក្រគួររអោយចាប់អារម្មណ៍ចំពោះសហគមន៍
អន្តរជាតិ

        ប្រសិនបើ នាឆ្នាំ ១៩៩៣ វៀតណាមនៅជាប្រទេសក្រីក្របំផុតលើ​ពិភពលោក  ដោយមានប្រាក់ចំណូលគិតជាមធ្យមចំតាមមនុស្សម្នាក់ប្រមាណ​១០០ដុល្លារអា
មេរិក  បណ្ដាសន្ទស្ស៍អំពីការអភិវឌ្ឍន៍សង្គមទាបនោះ ​នា​បច្ចុប្បន្ន វៀតណាមជាប្រ ទេសមានចំណូលមធ្យមកំពុងលេចចេញ ដោយមានខឿនសេដ្ឋកិច្ចមានទំហំជិត
១៥៤ពាន់លានដុល្លារអាមេរិក ប្រាក់ចំណូលគិតជាមធ្យមតាមមនុស្សម្នាក់គឺ១៧
០០ដុល្លាអាមេរិក។ អត្រាគ្រួសារក្រីក្រពី៥៨%នាឆ្នាំ ១៩៩៣ បានថយចុះ៧,៦% 
នាឆ្នាំ ២០១៣។ គោលនយោបាយកាត់​បន្ថយភាពក្រីក្ររបស់វៀតណាម មិនគ្រាន់តែ ជួយបង្កើនប្រាក់ចំណូលសំរាប់ជនក្រីក្រប៉ុណ្ណោះទេ ថែមទាំងជួយគេកែលំអរជីវ
ភាពរស់នៅ ទទួលបណ្ដាសេវាកម្មសង្គមផ្សេងៗទៀត ដូចជា៖ការថែទាំសុខភាព
 អប់រំ សម្រប ខ្លួនក្នុងសង្គម។ ​មុខសញ្ញាដែលទទួលបានការជួយ​ឧបត្ថម្ភកើនឡើង
ជា ពិសេសគឺរបស់ជនរួមជាតិជាជនជាតិភាគតិច ការជួយឧបត្ថម្ភលើការសិក្សា  និងជីវភាពរស់នៅសំរាប់កុមារក្រីក្រ កុមារជាជនជាតិភាគតិច …។ល។ តាមការ
វាយតំលៃ​របស់អង្គការសហប្រជាជាតិថា៖ វៀតណាមកំពុងឈរលំដាប់ថ្នាក់ទី៦
 លើ​ទូទាំងពិភពលោកអំពីការអនុវត្តបណ្ដាគោលដៅសហស្សវត្សរ៍។ វៀតណាមក៏ ស្ថិតនៅក្នុងចំណោមប្រទេស៣៨ ត្រូវបានអង្គការស្បៀងអាហារ និង​កសិកម្មអង្គការ សហប្រជាជាតិ លើកសរសើរជាប្រទេសមានស្នាដៃច្រើន​ ក្នុងការងារកាត់បន្ថយ
ភាពក្រីក្រ។

          លទ្ធផលកាត់បន្ថយភាពក្រីក្រស្ដែងចេញលក្ខណះផូផង់​របស់រដ្ឋវៀត
ណាម

        ប្រវត្តិសាស្ត្រពិភពលោកបានសរអោយឃើញថា៖ ប្រទេសណាយក​ចិត្តទុក ដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន គឺរក្សារបានស្ថិរភាព មាន​លក្ខណះដើម្បី
អភិវឌ្ឍន៍។ ការអនុវត្តសិទ្ធិមនុស្សត្រូវផ្អែកយ៉ាងច្រើនទៅលើលទ្ធផលកាត់បន្ថយ
ភាពក្រី ក្រលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ លទ្ធផលក្នុងវិស័យកាត់
បន្ថយ ភាពក្រីក្រជា សក្ខីភាពជាក់ស្ដែងអំពីភាពផូផង់របស់រដ្ឋវៀតណាម។ ជា មួយបណ្ដាសមិទ្ធិផលដ៏ធំធេងក្នុងការកាត់បន្ថយភាពក្រីក្រ វៀតណាមមានមោទ
នភាព ក្នុងអាណត្តិជាសមាជិកក្រុមប្រឹក្សារសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និង
ចូលរួមគ្រប់យន្តការ នៃអង្គការសហប្រជាជាតិ ដើម្បីចែករំលែកបទពិសោធន៍ និង
បណ្ដាតំលៃនៃជោគជ័យនេះ៕ប្រតិកម្មទៅវិញ

ផ្សេងៗ