ការបង្កើនយន្តការការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថល

(VOVWORLD) - ថ្ងៃទី ១០ ខែធ្នូ គឺជាទិវាសិទ្ធិមនុស្សពិភពលោក។ នៅប្រទេសវៀតណាម បញ្ហាផ្ដោតការយកចិត្តទុកដាក់ មួយនាពេលបច្ចុប្បន្ននេះគឺការបង្កើនយន្តការការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថល។ នេះគឺជាអាទិភាពកំពូលមួយរបស់ប្រទេស
វៀតណាមនៅក្នុងយុគសម័យថ្មី ហើយស្របនឹងអាទិភាពមួយក្នុងចំណោមអាទិភាពទាំង ៨ របស់ប្រទេសវៀតណាមក្នុង អាណត្តិ ជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (២០២៦-
២០២៨) ដោយផ្តោតលើការធានាសិទ្ធិមនុស្សនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរឌីជីថល។

នៅប្រទេសវៀតណាម អត្រានៃការចូលប្រើអ៊ីនធឺណិតសម្រេចបាន ៧៨,៨% ហើយមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាង ៧៦,២ លាននាក់។ ដូច្នេះ ការបង្កើនយន្តការការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថលគឺជាកិច្ចការចាំបាច់បន្ទាន់ ដែលបញ្ជាក់ពីភាពម្ចាស់ការរបស់ប្រទេសជាតិក្នុងការធ្វើសមាហរណកម្មអន្តរជាតិលើសិទ្ធិមនុស្ស។

គោលជំហរសមាហរណកម្មអន្តរជាតិលើសិទ្ធិមនុស្ស

តាំងពីឆ្នាំ ១៩៨២ ប្រទេសវៀតណាមបានផ្តល់សច្ចាប័នលើ អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ (ICCPR) ដែលជាឯកសារមូលដ្ឋានមួយនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ការផ្តល់សច្ចាប័នលើ ICCPR បង្ហាញពីការសន្យាយ៉ាងមុតមាំរបស់វៀតណាមក្នុងការគោរពសិទ្ធិឯកជនភាពស្របតាមស្តង់ដាររួម។ បទប្បញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញ និងក្រមច្បាប់រដ្ឋប្បវេណីគឺជាការនាំការសន្យាអន្តរជាតិទាំងនេះចូលទៅក្នុងច្បាប់ផ្ទៃក្នុង។ ក្រៅពី ICCPR ប្រទេសវៀតណាមក៏ជាសមាជិកនៃអនុសញ្ញាស្នូលភាគច្រើនផ្សេងទៀតផងដែរ ដូចជា អនុសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) និងអនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC)។ ប្រទេសវៀតណាមក៏ចូលរួមយ៉ាងសកម្មនៅក្នុងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាពិសេសយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។ តាមរយៈការត្រួតពិនិត្យនានា វៀតណាមបានរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងផ្នែកនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងទទួលយកអនុសាសន៍ទាក់ទងនឹងការពង្រឹងការការពារសិទ្ធិមនុស្ស រួមទាំងសិទ្ធិឯកជនភាពក្នុងយុគសម័យឌីជីថលផងដែរ។

ទាក់ទងនឹងផ្លូវច្បាប់ វៀតណាមមានការបោះជំហានជារបត់មួយនៅឆ្នាំ ២០២៣ ជាមួយនឹងការចេញផ្សាយសារាចរណ៍លេខ ១៣ ស្តីពីការការពារទិន្នន័យបុគ្គល។ ចំណុចសំខាន់បំផុតគឺថា នៅក្នុងមាត្រាទី ២ (វាក្យខ័ណ្ឌទី៤) សារាចរណ៍នេះបានកំណត់យ៉ាងច្បាស់ថា “ទិន្នន័យជីវមាត្រ” គឺជាទិន្នន័យបុគ្គលដ៏រសើប។ ប្រការនេះធ្វើឱ្យប្រទេសវៀតណាមស្ថិតនៅកម្រិតស្មើនឹងស្តង់ដារការពារខ្ពស់បំផុតដូចជា GPPR (EU) និងច្បាប់ស្តីពីភាពឯកជន (អូស្ត្រាលី)។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Nguyen Hai Ninh បានធ្វើការវាយតម្លៃជាទូទៅថា៖

“ប្រទេសវៀតណាមបានខិតខំប្រឹងប្រែងដើម្បីសុក្រិតក្របខ័ណ្ឌច្បាប់តាមរយៈការធ្វើវិសោធនកម្ម ការបំពេញបន្ថែម និងការចេញផ្សាយឯកសារកំណត់ច្បាប់ថ្មីៗជាច្រើន បង្កើតច្រករបៀងផ្លូវច្បាប់ដ៏ស្អិតរមួត និងយន្តការផាកពិន័យយ៉ាងតឹងរ៉ឹង ស្មោះត្រង់ ដើម្បីទប់ស្កាត់ និងចាត់ការអំពើរំលោភសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋនៅក្នុងបរិយាកាសឌីជីថលនៅ កម្រិតទាំងបី៖ ព្រហ្មទណ្ឌ រដ្ឋបាល និងស៊ីវិល... ប្រការនេះបង្ហាញពីវិធីសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាមក្នុងការបង្កើតក្របខ័ណ្ឌច្បាប់ដ៏រឹងមាំសម្រាប់បរិយាកាសឌីជីថល ខណៈពេលដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការធានាសុវត្ថិភាព សន្តិសុខ និងលើកកម្ពស់ការការពារសិទ្ធិមនុស្សនៅក្នុងយុគសម័យឌីជីថលផងដែរ”។

ការសម្របខ្លួនក្នុងយុគសម័យឌីជីថល

ការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេសវៀតណាមបច្ចុប្បន្នមានវត្តមាននៅក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ចាប់ពីការគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច ការអប់រំ និងការថែទាំសុខភាព រហូតដល់សេវាសាធារណៈ ដោយមានគោលដៅបង្កើតរចនាសម្ព័ន្ធប្រតិបត្តិការថ្មីដោយផ្អែកលើទិន្នន័យ ការតភ្ជាប់ និងស្វ័យប្រវត្តិកម្ម។ ប្រការនេះបានបង្កើតឱកាសជាច្រើន ក៏ដូចជាបញ្ហាប្រឈមថ្មីៗ សម្រាប់ការអនុវត្តសិទ្ធិមនុស្ស។

យោងតាមអ្នកជំនាញ ការធានាសិទ្ធិមនុស្សក្នុងយុគសម័យឌីជីថលលែងជាជម្រើសទៀតហើយ ប៉ុន្តែជាតម្រូវការសត្យានុម័ត។ នេះមិនមែនគ្រាន់តែជាការងាររបស់ផ្នែកច្បាប់ បច្ចេកវិទ្យា សន្តិសុខ ឬការគ្រប់គ្រងរដ្ឋតែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែតម្រូវឱ្យមានការសម្របសម្រួលពហុវិស័យ អន្តរវិស័យ ការចូលរួមយ៉ាងសកម្មពីសហគមន៍អាជីវកម្ម អង្គការសង្គម មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋគ្រប់រូបទៀតផង។ លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Yem អតីតនាយកវិទ្យាស្ថាននគរបាលប្រជាជន បានចាត់ទុកថា៖

“បច្ចុប្បន្ននេះ យើងមានពាក្យថ្មីៗជាច្រើនដូចជា៖ រដ្ឋាភិបាលឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចឌីជីថល និងពលរដ្ឋឌីជីថល។ ខ្ញុំចាត់ទុកថា ក្នុងការស្រាវជ្រាវទូទៅអំពីសិទ្ធិមនុស្ស ចាំបាច់ត្រូវធានាថា ពលរដ្ឋទាំងអស់នៅក្នុងលំហអ៊ីនធឺណិតត្រូវបានគោរព និងត្រូវបានការពារភាពឯកជន”។

ដើម្បីសម្របខ្លួនទៅនឹងយុគសម័យឌីជីថល វៀតណាមកំពុងបន្តសុក្រិតក្របខ័ណ្ឌច្បាប់ បង្កើតយន្តការ វាយតម្លៃផលប៉ះពាល់ផ្នែកសិទ្ធិមនុស្សនៅក្នុងគម្រោងបច្ចេកវិទ្យាធំៗជាពិសេសគម្រោងដែលពាក់ព័ន្ធនឹងការប្រមូលទិន្នន័យទ្រង់ទ្រាយធំ។ រួមផ្សំយ៉ាងជិតស្និទរវាងការការពារសិទ្ធិមនុស្សជាមួយនឹងការការពារផលប្រយោជន៍ជាតិ ដើម្បីធានាថា បណ្ដាសិទ្ធិមូលដ្ឋានត្រូវបានគោរពមិនត្រឹមតែជាលាយលក្ខណ៍អក្សរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងជីវភាពរស់នៅជាក់ស្ដែងទៀតផង។

ការការពារសិទ្ធិមនុស្សនៅក្នុងយុគសម័យឌីជីថលគឺជានិន្នាការជៀសមិនរួច ជាការសន្យាចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងក៏ជារង្វាស់នៃសមត្ថភាពអភិបាលកិច្ចជាតិផងដែរ។ នៅពេលដែលបច្ចេកវិទ្យាផ្លាស់ប្តូរ ការដាក់មនុស្សនៅទីតាំងស្នូល នឹងកំណត់ភាពជោគជ័យនៃដំណើរការផ្លាស់ប្តូរឌីជីថល។ ទិសដៅនេះស្របនឹងគោលនយោបាយរបស់បក្ស និងរដ្ឋ ហើយបង្ហាញពីប្រទេសវៀតណាមដ៏រីកចម្រើន ស៊ីវិល័យ និងគោរពសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ