បន្តបេសកកម្មប្រវត្តិសាស្ត្រ
(VOVWORLD) - ការបង្កើតបក្សកុម្មុយ និស្ត វៀតណាមនៅថ្ងៃទី ៣ ខែកុម្ភៈ កាលពី ៩៦ ឆ្នាំមុន (នៅឆ្នាំ ១៩៣០) មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏មហានក្ខត្តឬក្សប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាចំណុចរបត់មានលក្ខណៈប្រវត្តិសាស្ត្រ ដ៏សំខាន់ សម្រាប់ជោគវាសនារបស់ប្រទេសជាតិទៀតផង។ អស់រយៈពេល ៩៦ ឆ្នាំកន្លងមកនេះ បក្សនៅតែរក្សានូវតួនាទីជាអ្នកដឹកនាំ ដោយដឹកនាំបុព្វហេតុបដិវត្តន៍វៀតណាម ឱ្យសម្រេចបាននូវសមិទ្ធផលដ៏ធំធេង និងមានអត្ថន័យប្រវត្តិសាស្ត្រ ដែលប្រទេសជាតិមានឯករាជ្យ សន្តិភាព និងសេរីភាព; អនុវត្តន៍ការផ្លាស់ប្តូរថ្មី ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍជាបន្តបន្ទាប់។
ទិដ្ឋភាពនៃមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ TTXVN) |
ឆ្លងកាត់អស់រយៈពេល ៩៦ ឆ្នាំកន្លងមក ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញពីសច្ចភាពដ៏ខ្ជាប់ខ្ជួនគឺ៖ តួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមគឺជាលទ្ធផលនៃការជ្រើសរើសនៃប្រវត្តិសាស្ត្រ និងស្ថានភាពជាក់ស្តែងនៃបដិវត្តន៍។ ពេញមួយដំណើរនោះ បក្សបានកែទម្រង់ និងកែលម្អខ្លួនឯងជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការកាន់តែខ្ពស់នៃបុព្វហេតុបដិវត្តន៍ ដោយមានគោលដៅសំខាន់គឺធានាជីវភាពភាពសម្បូររុងរឿង និងសប្បាយរីក រាយសម្រាប់ប្រជាជន។
សមិទ្ធផលដ៏រុងរឿងក្រោមការដឹកនាំរបស់បក្ស
រយៈពេល ៩៦ឆ្នាំកន្លងមកនេះ ជ័យជម្នះដ៏សំខាន់នៃបដិវត្តន៍វៀតណាមត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការដឹកនាំរបស់បក្ស។ ចាប់ពីជ័យជំនះនៃបដិវត្តន៍ខែសីហា ក្នុងឆ្នាំ ១៩៤៥ ចាប់បដិសន្ធិវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ រហូតដល់ជ័យជម្នះក្នុងរាល់ការតស៊ូរំដោះជាតិ និងការបង្រួបបង្រួមជាតិ; ហើយបន្ទាប់មក គឺសមិទ្ធផលដ៏ធំធេង មានអត្ថន័យប្រវត្តិសាស្ត្រនៃដំណើរការផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិ។ ពីសេដ្ឋកិច្ចកសិកម្មថយក្រោយ វៀតណាមបានងើបឡើងក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់បាន កើនឡើងពីប្រហែលជាង ១០០ ដុល្លារអាមេរិក (ក្នុងឆ្នាំ ១៩៨៦) ដល់ប្រហែល ៥.០០០ ដុល្លារអាមេរិក (ក្នុងឆ្នាំ ២០២៥) ដោយចូលរួមជាមួយក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ រចនាសម្ព័ន្ធនៃការផ្លាស់ប្តូរសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ពីកសិកម្មទៅជាឧស្សាហកម្មនិងសេវាកម្ម។ វៀត ណាម ពីសេដ្ឋកិច្ចបិទជិត បានក្លាយជាប្រទេសនាំចេញដ៏សំខាន់មួយ។ ទំហំពាណិជ្ជកម្មនៃចំណូលនាំចូល និងនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ត្រូវមើលឃើថា កើនឡើងរាប់ដងបើប្រៀបធៀបទៅនឹងឆ្នាំ ១៩៩០។ វៀតណាមគឺជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើន ជាគោលដៅដ៏ទាក់ទាញសម្រាប់សាជីវកម្មពហុជាតិ។ ទាំងអស់នេះ បញ្ជាក់ពីសមត្ថភាពដឹកនាំរបស់បក្សនៅក្នុងការអនុវត្តជាក់ស្តែងផងដែរ។
លោកអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖TTXVN)
|
ប្រការដែលបង្កើតបានជាសមត្ថភាពដឹកនាំ របស់បក្សកុម្មុយនិស្តវៀត ណាមគឺការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលដៅនិងភាពបត់បែនក្នុងវិធីសាស្រ្តដឹកនាំរបស់ខ្លួន។ ប្រកាន់ខ្ជាប់ខ្ជួននូវឯករាជ្យជាតិដែលភ្ជាប់ជាមួយសង្គមនិយម ដោយយកលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញជាមូលដ្ឋានសតិអារម្មណ៍; ដាក់ផលប្រយោជន៍របស់មាតុភូមិ និងប្រជាជនលើសពីអ្វីៗទាំងអស់ - ទាំងនេះគឺជាគោលការណ៍ដែលមិនអាចផ្លាស់ប្តូរបាន។ ដោយផ្អែកលើមូលដ្ឋាននោះ បក្សបន្តផ្លាស់ប្តូរដោយឥតឈប់ឈរ កែតម្រូវចំណុចខ្វះខាត បង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ និងកម្លាំងប្រយុទ្ធ ហើយសក្តិសមជាកម្លាំងនាំមុខគេរបស់រដ្ឋ និងសង្គម ដូចជាការបញ្ជាក់របស់អគ្គលេខាបក្ស តូ ឡឹម នៅក្នុងមហាសន្និបាតលើកទី ១៤ របស់បក្ស៖
“បុព្វបទ សក្តានុពល ឋានៈនិងកិត្យានុភាពអន្តរជាតិបច្ចុប្បន្នរបស់វៀត ណាម គឺជាការប្រមូលផ្តុំនៃកត្តាជាច្រើន៖ ប្រពៃណីវប្បធម៌រាប់ពាន់ឆ្នាំនៃការកសាងនិងការពារប្រទេសជាតិ; រយៈ ៩៦ ឆ្នាំនៃការដឹត្រិះរិះដឹកនាំដោយផ្អែកលើលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ; រួមជាមួយនោះជាការលះបង់ និងការចូលរួមចំណែកជាបន្តបន្ទាប់របស់យុទ្ធជនបដិវត្តន៍ បក្ខជន និងប្រជាជាតិទាំងមូល ដើម្បីឯករាជ្យ សេរីភាព និងសុភមង្គល”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម។
បន្តបេសកកម្មប្រវត្តិសាស្ត្រ
បន្តរាល់សមិទ្ធផលដ៏ត្រចះត្រចង់ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមក្នុងរយៈពេល ៩៦ ឆ្នាំកន្លងមកនេះ មហាសន្និបាតលើកទី ១៤ របស់បក្ស គឺជាសញ្ញាសម្គាល់មានអត្ថន័យពិសេស កំណត់ការត្រិះរិះយុទ្ធសាស្ត្រ ចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេស រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី ២១។
ការចេញផ្សាយសេចក្តីណែនាំលេខ ០១ របស់ការិយាល័យនយោបាយ និងកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត របស់មហាសន្និបាត បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីនៃសកម្មភាពដ៏ម៉ឺងម៉ាត់៖ ពីភាពត្រឹមត្រូវតាមគោលការណ៍ទៅជាភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងការអនុវត្ត; ពីការតំរង់ទិសទៅជាស្ថាបត្យកម្មសកម្មភាព; ពីការប្តេជ្ញាចិត្តខាងនយោ បាយទៅជាលទ្ធផលដែលអាចវាស់វែងបាន។ អគ្គលេខាបក្ស លោក តូ ឡឹមបានចង្អុលបង្ហាញយ៉ាងច្បាស់ថា៖ “ស្មារតីនៃសកម្មភាពត្រូវតែអនុវត្តន៍ដោយមានលក្ខណៈជាដំណោះស្រាយជាក់ស្តែង ហើយត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នៅទូទាំងប្រព័ន្ធទាំងមូល។ ហើយ គណៈកម្មាធិការបក្សនីមួយៗ អង្គការបក្សនីមួយៗ បក្ខជនម្នាក់ៗ ភ្នាក់ងារ និងអង្គភាពនីមួយៗ ដំបូងបង្អស់គឺប្រធាន ត្រូវតែផ្លាស់ប្តូរយ៉ាងសកម្មពីការយល់ដឹងត្រឹមត្រូវទៅជាការអនុវត្តប្រកបដោយប្រសិទ្ធភាព ពីការប្តេជ្ញាចិត្តខ្ពស់ទៅជាលទ្ធផលច្បាស់លាស់ ដោយរួមបញ្ចូលគ្នានូវទិសដៅ និងការគ្រប់គ្រងជាមួយនឹងការត្រួតពិនិត្យនិងការទទួលខុសត្រូវ”។
ដើរទន្ទឹមជាមជ្ឈិម បណ្តាខេត្តនិងក្រុងនានាបានអនុវត្តន៍ជាក់ស្តែងនូវស្មារតីនៃសេចក្តីសម្រេចនៃមហាសន្និបាតបក្សលើកទី ១៤ ជាមួយនឹងការសម្រេចចិត្តយ៉ាងរហ័ស និងម៉ឺងម៉ាត់។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ខាញ់ ហ័រ លោក ត្រឹន ហ្វុង បានឲ្យដឹងថា៖ “វិស័យនិងមូលដ្ឋាននានាបានរៀបចំផែនការជាក់ស្តែងសម្រាប់ខែនីមួយៗ សូម្បីតែសប្តាហ៍នីមួយៗដែរ; ផ្តោតលើការលុបបំបាត់បញ្ហាជំពាក់ជំពិន ការកែលម្អបរិយាកាសវិនិយោគ លើកកម្ពស់ភាពប្រកួតប្រជែង និងគុណភាពនៃសេវាកម្មដល់ប្រជាជននិងអាជីវកម្ម។ អង្គភាពនីមួយៗ ត្រូវតែអនុវត្តមុខងារចាំបាច់យ៉ាងសកម្ម”។
រយៈពេល ៩៦ ឆ្នាំដឹកនាំផ្លូវបដិវត្តន៍គឺជាដំណាក់កាលដែលបក្សកុម្មុយនិស្ត វៀតណាមបញ្ជាក់ពីតួនាទីសំខាន់របស់ខ្លួន មិនត្រឹមតែតាមរយៈគោលនយោបាយត្រឹមត្រូវរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈសមត្ថភាពក្នុងការរៀបចំ និងអនុវត្តនៅក្នុងការអនុវត្តជាក់ស្តែងផងដែរ។ សមិទ្ធផលទាំងនេះបង្ហាញថា នៅវៀតណាម មានតែបក្សកុម្មុយនិស្តវៀតណាមទេដែលមានសមត្ថភាពដឹកនាំប្រជាជនក្នុងការកសាងជីវភាពដ៏សម្បូររុងរឿង សេរីភាព និងសុភមង្គល; ផលប្រយោជន៍របស់ប្រជាជនត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុព្វហេតុរបស់បក្ស៕