ប្រមូលផ្ដុំប្រភពកម្លាំងអាណិកជនសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
(VOVWORLD) -ចំពោះប្រទេសជាតិ និងប្រជាជាតិវៀតណាមនោះ ប្រជាអាណិកជនមិនថានៅទីណាឡើយ គឺជានិច្ចកាលជាសាច់ឈាមដែលមិនអាចកាច់ផ្ដាច់បានរបស់មាតុភូមិ។ អាណិកជនក៏ជានិច្ចកាលជាប្រភពកម្លាំងដ៏សំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេជាតិ។ ប្រការនេះត្រូវបានថ្នាក់ដឹកនាំបក្ស រដ្ឋ និងថ្នាក់ដឹកនាំខេត្ត ក្រុងនានាជាច្រើនរូបបានអះអាងនៅក្នុងជំនួបសំណេះសំណាល ជាមួយអាណិកជនជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមក្នុងប៉ុន្មានថ្ងៃកន្លងទៅ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ̣(រូបថត៖TTXVN) |
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជារៀងរាល់ឆ្នាំ មានបញ្ញាវ័ន្តជាអាណិកជនវៀតណាមប្រមាណពី ៣០០ ដល់ ៥០០ នាក់បានវិលត្រឡប់មកប្រទេសវិញ អញ្ជើញចូលរួមសកម្មភាពវិទ្យាសាស្រ្ត បច្ចេកវិទ្យា អប់រំនិងការបណ្ដុះបណ្ដាល និងផ្ដល់មតិជាច្រើនក្នុង បញ្ហាអភិវឌ្ឍន៍ប្រទេសជាតិ។
គោរពប្រភពកម្លាំងអាណិកជន
ការគោរពប្រភពកម្លាំងអាណិកជនត្រូវបានប្រមុខបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងថ្នាក់ដឹកនាំក្រសួង ស្ថានប័ន ខេត្ត ក្រុងនានាបានអះអាង។ នៅក្នុងកម្មវិធីនិទាឃរដូវនៅស្រុកកំណើត នាចុង សប្តាហ៍កន្លងទៅ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា នាឆ្នាំ ២០១៨ កត្តាមួយក្នុងចំណោមកត្តាជាច្រើនដើម្បីប្រទេសជាតិទទួលបានសមិទ្ធផលគួរអោយចាប់អារម្មណ៍គឺកម្លាំងសាមគ្គីភាព ឯកភាពខ្ពស់ ក៏ដូចជាការខិតខំប្រឹងប្រែងស្រុះចិត្តគំនិតរបស់ប្រព័ន្ធនយោបាយទាំងមូល របស់សង្គមទាំងមូល ក្នុងនោះមានការរួមវិភាគទានដ៏ថ្លៃថ្លា និងសំខាន់របស់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅបរទេស។ ឥស្សរជន បញ្ញវន្ត អ្នកវិទ្យាសាស្រ្តជាច្រើនរូបមកពីគ្រប់ទិសទីនៅទូទាំងពិភពលោក ទោះបីជាមានអាយុច្រើនហើយក៏ដោយ ក៏នៅតែ សកម្មរួមវិភាគទានសម្រាប់បុព្វហេតុអភិវឌ្ឍន៍ សហប្រតិបត្តិការអន្តរជាតិ អំពីវិទ្យាសាស្ត្ររបស់ប្រទេសជាតិ និងបណ្តុះបណ្តាលកម្មភិបាលវិទ្យាសាស្ត្រជូនស្រុកកំណើតផងដែរ។
“បក្ស និងរដ្ឋវៀតណាមគោរពចំពោះមតិផ្ដល់ប្រឹក្សា និងការធ្វើជាសេនាធិការ
របស់អ្នកវិទ្យាសាស្ត្រជាអាណិកជនវៀតណាម សំដៅជួយប្រទេសជាតិទាក់ទងផ្ទាល់ជាមួយភាពជឿនលឿនអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ពិភពលោក
យ៉ាងឆាប់ៗ ជាពិសេសគឺក្នុងបរិបទដែលបដិវត្តន៍ឧស្សាហកម្មលើកទី ៤កំពុងប្រព្រឹត្តិទៅនាបប្ចុប្បន្ននេះ”។
ការគោរពប្រភពកម្លាំងអាណិកជនក៏ត្រូវបាននាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អះអាងនៅក្នុងជំនួបជាមួយអាណិកជននាថ្ងៃទី ២៦ ខែមករាកន្លងទៅ។ ហេតុដូច្នេះហើយ រដ្ឋាភិបាលជានិច្ចកាលផ្ទៀងស្ដាប់ យកមតិ គំនិត បំណងប្រាថ្នារបស់ប្រជាជន ដើម្បីប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងនេះ នៅខេត្ត និងក្រុងជាច្រើនក៏បានប្រព្រឹត្តិទៅសន្និសីទស្ដីពី"ការតភ្ជាប់អាណិកជនជាមួយខេត្ត ក្រុង" ។ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពដោយអះអាងថា គោលការណ៍របស់បក្ស និងរដ្ឋគឺជានិច្ចកាលចាត់ទុកជនវៀតណាមនៅឯបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានឡើយហើយប្រភពកម្លាំងរបស់សហគមន៍ជនវៀតណាម។ សន្និសីទនេះគឺជាឱកាសសម្រាប់អាណិកជន និងខេត្តក្រុងនានានៅក្នុងស្រុកជួបប្រាស្រ័យ ស្វែងរកឱកាសវិនិយោគ ធ្វើអាជីវកម្ម ក៏ដូចជានាំមកនូវប្រសិទ្ធភាពជាក់ស្ដែងក្នុងរយៈពេលវែង និងទាក់ទាញប្រភពកម្លាំងរួមវិភាគទានរបស់អាណិកជនសម្រាប់ការអភិវឌ្ឍស្រុកកំណើត។
ការគាំទ្រយ៉ាងសកម្មរបស់អាណិកជន
រាល់មនោសញ្ចេតនារបស់បក្ស រដ្ឋ និងខេត្ត ក្រុងនានាលៃទុកសម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេសត្រូវបានអាណិកជនគាំទ្រយ៉ាងសកម្ម។ អាណិកជនជាច្រើនរូបបានអះអាងថា បន្តរួមវិភាគទានដើម្បីការអភិវឌ្ឍន៍នៅស្រុកកំណើត។ លោក Kim Bo Ngo អាណិកជនវៀតណាមនៅ កាណាដាបានឲ្យដឹងថា៖
“ខ្ញុំគិតថា ការវិលត្រឡប់មកប្រទេសវៀតណាមវិញ គឺមានឱកាសជាច្រើនណាស់។ មនុស្សវ័យក្មេងដូចជាខ្ញុំអាចទៅធ្វើការនៅបរទេស និងមានឱកាសតភ្ជាប់វៀតណាមនិងពិភពលោក អំពីវប្បធម៌វ័យក្មេង បទពិសោធន៍ ការធ្វើហិរញ្ញវត្ថុ មេធាវី និងការផ្សាយពាណិជ្ជកម្ម។ ហេតុដូច្នេះហើយ រដ្ឋបានជួយឧបត្ថម្ភលើបញ្ហាទាំងនេះ ខ្ញុំពិតជាសប្បាយរីករាយណាស់ ហើយមានបំណងចង់មកវៀតណាម ដើម្បីយល់អំពីស្រុកកំណើត ក៏ដូចជាជួយប្រទេសជាតិអភិវឌ្ឍន៍ផងដែរ“។
ចំណែកឯ លោក Ho Van Lam ប្រធានសម្ព័ន្ធសមាគមន៍ពាណិជ្ជករថៃ - វៀតណាម និងជាអនុប្រធានសម្ព័ន្ធសមាគមពាណិជ្ជករវៀតណាមនៅឯបរទេសបានឲ្យដឹងថា៖
“សម្ព័ន្ធសមាគមន៍ពាណិជ្ជករថៃ - វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់ជួយឧបត្ថម្ភខេត្ត ក្រុង និងសហគ្រាសនានារបស់វៀតណាម ស្វែងរកឱកាសសហប្រតិបត្តិការ នៅប្រទេសថៃ ជាពិសេសគឺខេត្ត ក្រុងនានារបស់វៀតណាម នៅពេលចង់ជំរុញការផ្សព្វផ្សាយផលិតផលពិសេសរបស់ខ្លួននៅកាន់ថៃ“។
ការដែលបក្ស និងរដ្ឋប្រមូលផ្ដុំ និងរគោរពរាល់ការរួមវិភាគទានរបស់អាណិកជនវៀតណាម គឺជាលក្ខខ័ណ្ឌស្រួលដើម្បីកុលបុត្រ និងកុលធីតាវៀតណាមរួមដៃគ្នា ដើម្បីអនាគតដ៏ល្អប្រសើរសំរាប់ប្រទេសជាតិវៀតណាម៕